Cambodia

តើធ្វើដូចម្តេចដើម្បីឱ្យមិត្តរួមការងារឈប់មកលូកលាន់បញ្ជាដូចចៅហ្វាយ

អ្នករួមការងារខ្លះ តែងតែប្រើអំណាចឬអតីតភាពដែលចូលមុនយើង ឬអាងថាពូកែថ្នឹកជាងយើង មករំខានឱ្យយោបល់ដូចមេ ធ្វើឱ្យជីវិតការងារយើងមិនឯករាជ្យនិង​មិនរីករាយព្រោះ​អ្វីៗទាំងអស់យើង​ជា​អ្នកទទួលខុសត្រូវហេតុអ្វីត្រូវធ្វើតាមសម្តីឬគំនិតគេ?

វិធីសាស្ត្រ​បង្កើតព្រំដែននិងផ្លាស់ប្តូររបៀបដែលអ្នកដទៃ​អាចឈ្លានពាន មក​លើសកម្មភាព​ការងារយើងនៅកន្លែងធ្វើការ គឺ គួរតែនិយាយជាមួយពួកគេហើយឱ្យពួកគេដឹងពីអារម្មណ៍រំខាន ហើយពន្យល់ថា «បរាជ័យ​ឬជោគជ័យ​យើងចង់ដឹកនាំអាជីព​ដោយមធ្យោបាយផ្ទាល់ខ្លួន លើកលែងតែយើងសុំយោបល់ពុំនោះទេ មាន​តែមេដឹកនាំផ្ទាល់ដែលអាចមកមានឥទ្ធិពល​លើការងាររបស់យើងបាន!»

ការស្រាវជ្រាវបានបង្ហាញថា ការទុកឱ្យរបៀបរញ៉េរញ៉ៃ​បន្តកើតមានតាមដំណើរ អាចធ្វើឱ្យអ្វីៗកាន់តែអាក្រក់ឡើងៗ ដោយសារហេតុផលជាច្រើន។ នៅពេលដែលយើងស្ត្រេស ខួរក្បាលរបស់យើងមានទំនោរទៅរកការឆ្លើយតប “តាមដំណើរ” ហើយមានសកម្មភាពកាត់បន្ថយការ​ទទួលខុសត្រូនិងការគិតផែនការ​ទៅមុខ។

ស្ថានភាពអាជីពរបស់យើង ធ្លាក់ពិន្ទុ។

ហេតុអ្វី​ត្រូវបណ្តោយឱ្យមិត្តរួមការងារមិនល្អមកបង្កបញ្ហានេះលើប្រវត្តិការងាររបស់យើង?

ដំណឹងល្អគឺថា មានវិធីសុវត្ថិភាពក្នុងការលើកឡើងនូវបញ្ហាលំបាក ៗ ជាមួយមិត្តរួមការងារសូម្បីតែក្នុងស្ថានភាពដែលពួកគេ​មានអតីតភាពមាំជាងយើង ឬមាន​ឋានានុក្រមដែលមិនសមរម្យមកត្រួតត្រាយើង។

ជំហានទី មួយ៖

កំណត់ព្រំដែនសហការដោយ​សួរខ្លួនឯងថា “តើខ្ញុំពិតជាចង់បានលទ្ធផលអ្វីពីទំនាក់ទំនងជាមួយមនុស្សនេះ?”

ជំហានទី២៖

សុំការអនុញ្ញាតនិយាយដូចជា: “ទំនាក់ទំនងរវាង​យើងមានសារៈសំខាន់សម្រាប់ខ្ញុំ តែមានចំណុច​ដែលមិនសូវ​ទំនងតើខ្ញុំអាចនិយាយបើកចំហរ​បានទេ?”

ជំហានទី ៣៖

ត្រូវជ្រើសរើសឧប្បត្តិហេតុជាក់លាក់មួយនិងពិពណ៌នានូវអ្វីយើង​ថា“ អង្គហេតុពិត” សុំការកែសម្រួល ឬ សុំឱ្យលែងមាន​ទៀតតែម្តង។ ពន្យល់ដោយស្មោះត្រង់អំពីមូលហេតុដែលបញ្ហានេះសំខាន់ចំពោះយើង​ហើយកំពុងរំខានយើង។ មិនចាំបាច់ស្មុគស្មាញទេគួរ​និយាយយ៉ាងសាមញ្ញហើយទន់ភ្លន់។

ជំហានទី ៤៖ ស្នើសុំទស្សនៈរបស់ពួកគេដោយ​ភាពក្លាហានដើម្បីប្រាកដថាការជ្រាតជ្រែកការងារយើងជាភារកិច្ចរបស់ពួកគេ ឬអ្វី?

ដោយ​សុភា

ប្រភពHBR

ចុចអាន យកចិត្តទុកដាក់! ជំនាញសរសេរមាតិកាលើអ៊ិនធើណេត ត្រូវប៉ាន់ខ្លាំង

ចុចអាន តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?

Football news:

Genoa have leased Zappacosta from Chelsea and Piazza from Juve
A Lebanese football player has died after being shot in the head. It was held near the funeral where shots were fired in the air
Arteta on Barca and Inter's Interest in Aubameyang: Arsenal are as big a club as they are
Aguero may miss another 1-2 months due to injury
Liverpool will buy Jota for 41 million pounds. Wolverhampton will pay up to 13.5 million for Hoover
8 is Bavaria's favorite number. Now she beat Schalke: Gnabry scored a hat-trick, Sane scored 1+2, Lewandowski came up with an assist by rabona
Liverpool agreed a 5-year contract with Jota. The transfer amount could be 43 million euros