Cambodia

ដើមទ្រាំង ចិញ្ចឹមពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារតាមរយៈច្នៃជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍

រាជធានីភ្នំពេញ ៖ ជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូ និងរបស់របរជាច្រើនទៀត អាចធ្វើពីដើមទ្រាំងបានទំាងអស់ ។ របស់ផលិតដោយដៃរបស់ប្រជាកសិករធ្វើពីដើមទ្រាំង អាចយកមកប្រើប្រាស់ ឬតំាងលម្អគួរជាទីគាប់ចិត្ត ។ បច្ចុប្បន្នអនុផលព្រៃឈើ ដើមទ្រំាង បានកំពុងចិញ្ចឹមពលរដ្ឋមួយចំនួននៅក្នុងភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហារ តាមរយៈសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗនេះ ។ ប្រជាសហគមន៍នៅទីនោះ អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ពីដើមទ្រាំងនេះ ។

Picture

កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡា ពលរដ្ខរស់នៅក្នុងភូមិសង្កែ បានឱ្យដឹងថា ចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថា ជីវភាពគ្រាន់គាប់ប្រសើរជាងមុន ។ អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ ។ ជាមួយគ្នានេះអ្នកស្រី ទិត្យ សុខុន រស់នៅ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហាម្នាក់ទៀត បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថា អ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន ។

អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសំឡេងមួយរូបនៅស្រុកឆែប ខេត្តព្រះវិហារ នេះគឺលោក មាស ហឿ ប្រធានក្រុម សហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថា តាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះ គឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ ៥០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល ។ ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ ។ លោក មាស ហឿ បានឱ្យដឹងជុំវិញបញ្ហានេះថាពលរដ្ឋក្នុងតំបន់នេះ គឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។ សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង ។

Picture

គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ ។ ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅ ពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ។ តាមឯកសារស្រាវជ្រាវបានបញ្ជាក់ដែរថា ដើមទ្រាំង វាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ ។ នៅប្រទេសកម្ពុជា ដើមទ្រាំង ត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា ៖ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី ក្រចេះ ជាដើម ។ជាមួយគ្នាប្រជាពលរដ្ឋមួយចំនួនមានជំនឿថា សម្ភារៈធ្វើពីទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ ។ ក្នុងនេះពួកគាត់មានជំនឿថា ចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃទៀតផង ។

Picture

មន្ត្រីក្រសួងបរិស្ថាន ដែលបានចុះទៅដល់ព្រះវិហារជួបកសិករច្នៃដើមទ្រាំងធ្វើសម្ភារៈប្រើប្រាស់ និងលក់នោះ បានលើកឡើងថា ចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ។ លោកថា ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថា ស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក ។ ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះ គឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត ៕

Football news:

Bardzagli about 18-year-old Mbappe: He ran at a speed of 3,000 miles per hour. I asked Paratici why Juve is not signing him yet
Robert Pires: Mbappe's goal is to win the Champions League with PSG, and he will achieve it, I think
Messi and Barcelona have agreed a contract until 2026. Lionel's salary will be reduced by 50% (Diario Sport)
Giroud on Ibrahimovic: He often acts as a ten. We can complement each other
Bayern, Bayer and Borussia Gladbach are Interested in PSG defender Kerer
Ronaldinho: I can't imagine myself as a coach. I have never really watched football
Barcelona believes that the contract with Messi will be signed before August 8, when the match with Juve for the Gamper Cup will take place