Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តោះ​នាំគ្នា​មក​មើល​រថយន្ត​អគ្គិសនី Lexus RZ EV Skips One ស៊េរី ២០២៣

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (TheDrive) ៖ រថយន្ត​អគ្គិសនី Lexus RZ EV Skips One ស៊េរី ២០២៣ បានបង្ហាញ​ជា​ផ្លូវកា​រហើយ ហើយ​វា​ជា​ជំហាន​ដំបូង​ដ៏​ល្អ​មួយ​ដើម្បី​ហក់​ចូលទៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី (EV) ។ ផែនការ​វាយលុក​ទីផ្សារ​សំខាន់​បំផុត​របស់​ម៉ាក​យីហោ​នេះ​គឺ​ការផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការបើកបរ​ងាយស្រួល​និង​ផ្តាច់មុខ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​។​

​ផ្នែក​សំខាន់​បំផុត​របស់​រថ​យន្ត​នេះ​គឺ​ឈ្នាន់​ហ្វ្រាំង​របស់​វា​។​

​ដូច​បាន​រាយការណ៍​កា​លពី​ខែឧសភា​ឆ្នាំមុន នៅ​ពេល​រថយន្ត​គំរូ RZ ត្រូវបាន​បើក​សាកល្បង ក្រុមហ៊ុន Lexus បាន​សម្រេចចិត្ត​ជា​ពិសេស​មិន​បញ្ចូល​ការ​បើកបរ​ដោយ​ឈ្នាន់​តែមួយ​។ នៅ​ពេល​សុំ​ការអត្ថាធិប្បាយ ប្រធាន​វិស្វករ Lexus លោក តា​កាស៊ី វ៉ា​តា​ណា​បេ (Takashi Watanabe) បាន​និយាយថា “​យើង​ជឿជាក់​លើ​ការពិត​ដែលថា ឈ្នាន់​ល្បឿន​និង​ឈ្នាន់​ហ្វ្រាំង​មាន​តួនាទី​រៀងៗ​ខ្លួន​ក្នុង​ប្រតិបត្តិការ​រថយន្ត​។ ឈ្នាន់​ល្បឿន​គឺ​សម្រាប់​ការគ្រប់គ្រង​ល្បឿន​និង​ឈ្នាន់​ហ្វ្រាំង​គឺ​ធ្វើ​រឿង​របស់​វា​”​។​

​ឈ្នាន់​ហ្វ្រាំង​របស់​រថយន្ត​គំរូ RZ នៅ​តែ​អនុវត្ត​មុខងារ​ចាប់​ហ្វ្រាំង​ឡើងវិញ​នៅពេល​ជាន់​ឈ្នាន់ ដូច​រថយន្ត​ហាយ​ប្រ៊ី​ដ Lexus បច្ចុប្បន្ន​ដែរ​។ ប៉ុន្តែ​បើ​និយាយ​អំពី​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ឈ្នាន់​តែ​មួយ​សម្រាប់​ការចាប់​ហ្វ្រាំង​ឡើងវិញ​ជា​អតិបរមា នោះ​មិនមែន​ជា​ផ្នែក​មួយ​នៃ​សមីការ​នោះទេ​។ នេះ​ហាក់បីដូចជា​អ្វី​ដែល​អ្នក​រចនា​ហៅ​ថា​របស់​ផ្ទាល់ខ្លួន​របស់​វា ពោលគឺ​អ្នក​ត្រូវ​តែ​ដំណើរការ​ឈ្នាន់​ពីរ​ដាច់​ដោយឡែក​ពីគ្នា​ជានិច្ច​។​

​ជំនួយការ​ប្រធាន​វិស្វករ​រថយន្ត RZ លោក យូ​ស៊ី ហ៊ីហ្គា​ស៊ី​យ៉ាម៉ា (Yushi Higashiyama) បាន​និយាយថា “​មាន​អតិថិជន​ជាច្រើន​ដែល​នឹង​ផ្លាស់ប្តូរ​ពី​យានជំនិះ​បុរាណ​ទៅ​ជា​រថយន្ត EV​។ ហើយ​យើង​មាន​អតិថិជន​ជាច្រើន​ដែល​មាន​រថយន្ត​ហាយ​ប្រ៊ី​ដ​រួចទៅហើយ ហើយ​កំពុង​ពិចារណា​លើ​ចំណុច​នេះ​។ ដូច្នេះ យើង​ចង់​ធានា​ថា​វា​មាន​សមត្ថភាព​ប្រតិបត្តិការ​ស្រដៀង​គ្នា​នឹង​រថយន្ត​បែប​ប្រពៃណី​ដែរ​”៕

​រថយន្ត​អគ្គិសនី Lexus RZ EV Skips One ស៊េរី ២០២៣

Post navigation