Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តោះម​កមើល​ស្មាន​ហ្វូន​អាច​បត់បាន Phantom V Flip 5G របស់ Tecno មាន​លក្ខណៈ​ពិសេស​ទាក់​ទាញ​យ៉ាងណាខ្លះ

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ តោះ​សូម​មក​ចាប់​អារម្មណ៍​ពី​ការជំរុញ​របស់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូនចិន Tecno សម្រាប់​ទីផ្សារ​ទូរស័ព្ទ​បត់​បាន Phantom V Flip 5G ស៊េរី​ថ្មី​។ ហើយ​វា​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​មែន​។​

​ចំណុច​សំខាន់​នៃ Phantom V Flip 5G គឺ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​មាន​អានុភាព ៦៤MP + ១៣MP + ៣២MP ដែល​ចំណុច​លេចធ្លោ​គឺ​សិនស័​រកា​មេរ៉ា ៦៤MP RGBW Ultra Sensitive ជាមួយនឹង​កម្រិតភិកសែ​ល ១,៦μm (4in1)​។​

​សិន​ស័រ (Sensor) អនុញ្ញាតឱ្យ​ទទួល​បាន​ពន្លឺ ៦០ ភាគរយ​បន្ថែមទៀត កាត់បន្ថយ​គ្រាប់​ល្អិត (Noise) និង ភាពត្រឹមត្រូវ​នៃ​ពណ៌​ដែល​គ្មាន​កំហុស​។ ក្រៅ​ពី​ទម្រង់ភិ​កសែល​ដ៏​កម្រ នេះ​ក៏​ជា​កាមេរ៉ា​ដែល​មាន​គុណភាព​បង្ហាញ​ខ្ពស់បំផុត​នៅលើ​ទីផ្សារ​សម្រាប់​ទូរស័ព្ទ​បត់​បាន​ផងដែរ​។​

​លើសពីនេះ កាមេរ៉ា​សំខាន់​មាន​កម្រិត Aperture f/1.7 និង​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិជ្ជា PDAF, ISOCELL Pixel Isolation និង Pixel Fusion Algorithm​។ ក្រុមហ៊ុន Tecno និយាយថា វា​អនុញ្ញាតឱ្យ​ទូរស័ព្ទ​ដំណើរការ​បាន​ល្អ​សូម្បីតែ​នៅក្នុង​បរិយាកាស​ងងឹត​បំផុត​។ ទូរស័ព្ទ​បត់​បាន​ជា​ធម្មតា​មាន​មុខងារ​កាមេរ៉ា​ខ្សោយ ដូច្នេះ​ការ​ដាក់​ប្រព័ន្ធ​ទំនើប​ចូល​នេះ​អាច​ជា​តម្រូវការ​ចាំបាច់​ដើម្បី​ចាប់ផ្តើម​ការ​ប្រជែង​ផ្នែក​ទូរស័ព្ទ​បត់​បាន​។​

​ការបំពេញ​បន្ថែម​លើ​កាមេរ៉ា​ចម្បង​គឺ កាមេរ៉ា Ultra-Wide Angle ១៣MP និង កាមេរ៉ា​មុខ Dual-flash Autofocus ៣២MP ជាមួយនឹង Micro-slit Dual-flash រួម​បញ្ចូល​គ្នា​។ គួបផ្សំ​ជាមួយ​ក្បួន​ដោះស្រាយ Super Flashlight និង Automatic Eye-focus កាមេរ៉ា Selfie អាច​តាមដាន​វត្ថុ​បាន​យ៉ាង​ត្រឹមត្រូវ និង​បំភ្លឺ​ពួក​វា​ជាមួយនឹង Exposure ដ៏​ត្រឹមត្រូវ​។​

​វា​ក៏​មាន​មុខងារ​សំឡេង​គួរឱ្យ​ចាប់អារម្មណ៍​ផង​ដែរ ដែល​កាមេរ៉ា​គោល​និង​កាមេរ៉ា​ប្លង់​ទូលាយ​ត្រូវបាន​បញ្ចូល​គ្នា​សម្រាប់​ការថត​ក្នុង​មុំ​ធំ​ទូលាយ ជាមួយនឹង​រូប​ភាពច្បាស់​នៅ​ចំ​កណ្តាល​និង​លម្អិត​។​

​ហើយ​ដូច​ស្មា​ត​ហ្វូន​បត់​បាន​ដទៃ​ទៀត​ដែរ Phantom V Flip 5G ក៏​អាច​បត់​ក្នុង​មុំ​ពី ៣០-១៥០˚ ផងដែរ​សម្រាប់​ការថត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​បន្ថែមទៀត​។ កាមេរ៉ា​ក៏​អាច​បញ្ជា​បាន​តាមរយៈ​កាយវិការ និង​ការគ្រប់គ្រង​ដោយ​សំឡេង​ផងដែរ​។​

​ឥណ្ឌា​ជា​ទីផ្សារ​តែមួយគត់​ដែល​ក្រុមហ៊ុន​បញ្ជាក់ថា​នឹង​ដាក់​លក់​នៅ​ទីនោះ​មុនគេ​ក្នុង​តម្លៃ ៥៩៩ ដុល្លារ​៕

Post navigation