Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដោយសារ​ទ្វារ​ទឹក​មិនទាន់​បិទ​ទើប​ទឹកស្ទឹង​ព្រែក​ត្នោត​មិន​ជន់​ឡើង​ទោះបី​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ក្តី​

Views: 3

​ដោយៈ ប​.​ខុន​/​ភ្នំពេញៈ លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា នៅ​ខេត្តកំពង់ស្ពឺ​ក្នុង ខែវិច្ឆិកា​នេះ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​តែ​មិន​រាយប៉ាយ​គ្រប់កន្លែង​ទេ និង​ម្យ៉ាង​ទាំង​ទ្វារ​នៅ​ទំនប់​រលាំង​ជ្រៃ និង​ទំនប់​៧​មករា នៅ​បើក ទើប​ធ្វើឱ្យ​ស្ទឹង​ព្រែក​ត្នោត​មិនមាន​ទឹកជំនន់​កើតឡើង​។ ភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា មាន​កម្រិត​ពី​១​ដល់​៧០​មី​លី​ម៉ែត្រ​។​

ប្រធាន​មន្ទីរ​ធនធានទឹក​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ទ្វារ​ទឹក​រលាំង​ជ្រៃ​បើក​មួយ​ទ្វារ​កម្ពស់​០,៤០​ម៉ែត្រ  ​ជាមួយនឹង​ការបើក​ឱ្យ​ដំណើរ ការ​វា​រី​អគ្គិសនី​ចំនួន​បួន​។ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​រលាំង​ជ្រៃ​មាន​កម្ពស់​៧,៣៦​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ ខែវិច្ឆិកា ០,០១​ម៉ែត្រ​។ ឯ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែ វិច្ឆិកា នៅ​តម្រង​សាលាស្រុក​សំរោង​ទង​៣៦​មី​លី​ម៉ែត្រ  ​នៅ​តម្រង​អូរ​តា​រ័ត្ន​៧០​លី​មី​ម៉ែត្រ នៅ​ស្រុក​ឧ​ត្តុ​ង្គ​មាន​កម្រិត​១៨​មី​លី​ម៉ែត្រ​, នៅ​ស្រុក​ថ្ពង​១៨​មី​លី​ម៉ែត្រ និង​នៅ​ក្រុង​ច្បារមន​១០​មី​លី​ម៉ែត្រ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ដែរ​ថា ទោះបីជា​កន្លងទៅនេះ​មាន ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​យ៉ាងណាក៏ដោយ​ក៏​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ទំនប់​៧​មករា​ពេលនេះ​មិន​សញ្ញាណ​ទឹកជំនន់​កើតឡើង​ទេ ដោយសារ​ភ្លៀង​ធ្លាក់​មិន​ស្មើ​គ្រប់កន្លែង និង​ម្យ៉ាង​ទ្វារ​ទឹក​នៅ​មិនទាន់​បិទ​ទើប​ធ្វើឱ្យ​ទឹក​មាន​ហូរ​តែ​នៅតាម​ពោះ​ស្ទឹង ។  ​នៅ​ទំនប់​៧​មករា​ទឹក​មាន​កម្ពស់​៤,៩៦​ម៉ែត្រ ទឹក​ហូរ​លើ​ទំនប់​បង្ហៀរ​០.១៦​ម៉ែត្រ​​បើកទ្វារ​ធំ​ដោះ​ទឹក​កម្ពស់​០,៥០​ម៉ែត្រ​មួយ​សន្លឹក និង​កម្ពស់​១,៥០​ម៉ែត្រ​មួយ​សន្លឹក​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពី​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ​ថា ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ខ្សោយ​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​  ។​  ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៦ ខែធ្នូ ទទួលរង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​នៃ​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ខ្ពង់រាប​ភាគ​ឦសាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ​។​
នៅក្នុង​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​ធ្វើឱ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​តិចតួច និង​ពី​ថ្ងៃទី​៣ ដល់ ថ្ងៃទី​៦ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២១ ទៅ​២៣​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ ។ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ អាចមាន​ភ្លៀង​តិចតួច និង​ពី​ថ្ងៃទី​៣ ដល់​៦​ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​
​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣​ទៅ​២៥​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕​

Post navigation