Cambodia

ដោយសារធូ​រលី​ហើរ​មក​ពី​ចិន ប្រជាជន​កូរ៉េ​ខាងជើង​ត្រូវបាន​ព្រមាន​អោយ​នៅក្នុង​ផ្ទះ​ខ្លាច​ឆ្លងកូវី​ដ​១៩

ចែករម្លែក

​កូរ៉េ​ខាងជើង​បាន​ប្រាប់​ពលរដ្ឋ​ខ្លួន​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ ដោយសារ​តែ​ពពក​«​ធូរ​លី​ពណ៌​លឿង​»​អាថ៌កំបាំង​ម្យ៉ាង​ដែល​ខ្លួន​ខ្លាចក្រែង​វា​ចម្លង​វីរុស​កូរ៉ូណា​មក​ពី​ចិន​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ របប​ដឹកនាំ​របស់​លោក​គីម ជុង​អ៊ុន កំពុង​អំពាវនាវ​អោយ​ប្រជាជន​ស្នាក់​នៅ​ក្នុងផ្ទះ និង​បិទ​បង្អួច​ផ្ទះ​របស់​គេ ដោយសារតែ​«​ព្យុះ​ធូ​រលី​»​កំពុងធ្វើដំណើរ​​មក​ពី​ចិន​។​

​របប​ឯកោ​នេះ​បាន​អះអាងថា កន្លងមក​ក្នុង​ប្រទេស​របស់​ខ្លួន​មិន​មាន​អ្នក​កើតកូ​វីដ​១៩​ណា​ម្នាក់​ទេ តែ​បាន​ព្រមាន​ថា “​វីរុស​មើល​មិន​ឃើញ​នេះ​អាច​នាំ​មក​តាម​ខ្យល់​”​។​

​យោង​តាម​សារព័ត៌មាន​NK News បណ្តា​វិថី​នៅ​ក្រុង​ព្យុង​យ៉ាង បាន​ទទេ​ស្អាត​គ្មាន​ចរាចរណ៍​មនុស្ស​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​តុលា នៅ​ពេល​អ្នក​ក្រុង​ទំនងជា​គោរព​បញ្ជា​អោយ​នៅ​ក្នុងផ្ទះ​។​

​ចំណែក​កាសែត​រដ្ឋ​Rodong Sinmun បាន​ព្រមាន​ថា «​ធូរ​លី​ពណ៌​លឿង​»​ផ្ទុក​សារធាតុ​បង្ក​គ្រោះថ្នាក់ ហើយ​«​វាយប្រហារ​ផ្ទាល់​លើ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស​»​។​កាសែត​បាន​និយាយថា​«​ក្នុងពេលដែល​​វីរុស​កូរ៉ូ​ណា​នៅ​បន្ត​ចម្លង​ពាសពេ​ញ​ពិភពលោក និង​មាន​ព័ត៌មាន​ថា​វីរុស​នេះ​អាច​ធ្វើ​ដំណើរ​និង​ចម្លង​តាម​ខ្យល់ ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ​បាតុភូត​ធូរ​លី​ពណ៌​លឿង​នេះ​ដោយ​មនៈសិកា​រហើយ​ចាត់​​វិធានការ​។​សំខាន់​បំផុត​ត្រូវ​នៅក្នុង​ផ្ទះ​និង​កុំ​ចេញ​ក្រៅ​បើ​មិនចាំបាច់​»​។​

​ការព្រមាន​អំពី​ធូរ​លី​ពណ៌​លឿង​នេះ ត្រូវបាន​ផ្សាយ​នៅក្នុង​ការព្យាករណ៍​អាកាសធាតុ​ក្នុង​ទូរទស្សន៍​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​យោង​តាម​ស្ថានទូត​រុស្ស៊ី​នៅ​កូរ៉េខាងជើង សារ​ព្រមាន​អោយ​នៅក្នុង​ផ្ទះ​នេះ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​អោយ​ពួក​អ្នកការទូត​បរទេស​នៅ​ក្រុង​ព្យុង​យ៉ាង​ផង​ដែរ​។​

​ភរិយា​របស់​លោក​គីម លោកស្រី រី សូ​ល ជូ មិន​ត្រូវបាន​គេ​ឃើញ​មុខ​ជា​សាធារណៈ​ចាប់តាំងពី​ខែ​មករា​មក និង​ត្រូវ​គេ​ជឿថា លោកស្រី​អាច​គេច​ពី​ព្រឹត្តិការណ៍​សាធារណៈ​ដោយសារ​ខ្លាច​ឆ្លងកូវី​ដ​១៩​។​

​ការ​រឹតត្បិត​ការធ្វើដំណើរ​ត្រូវបាន​អនុវត្ត​ដោយសារ​តែ​បារម្ភ​អំពី​ធូរ​លី​ពណ៌​លឿង​នេះ​។​កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​គ្រប់គ្រង​ចរាចរណ៍​មនុស្ស​នៅ​តាម​ព្រំដែន​និង​ចាត់វិធានការ​ចត្តា​ឡី​ស័ក​យ៉ាង​តឹងរឹង​​ជា​ការឆ្លើយតប​នឹង​ជំងឺឆ្លង​សកល​នេះ​។​តែ​ការបិទ​ខ្ទប់​ប្រទេស​វា​កាន់តែ​ធ្វើអោយ​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ប្រទេស​មួយ ដែល​រង​ទណ្ឌកម្ម​ពី​អាម៉េរិក​និង​អង្គការ​សហប្រជាជាតិ​រួច​​ជាស្រេច​។

​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រជាពលរដ្ឋ​ប្រទេស​នេះ​ដល់​ទៅ​៤០​ភាគរយ​ប្រឈម​ការខ្វះខាត​ស្បៀង និង​អាច​ធ្វើអោយ​កាន់តែ​អាក្រក់​ឡើង​ដោយសារ​តែ​ទឹកជំនន់​និង​ព្យុះ​រដូវក្តៅ​ដ៏​អាក្រក់​​នា​ពេល​កន្ល​មក​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នក​ព្យាករណ៍​អាកាសធាតុ​កូរ៉េខាងជើង កាលពី​ថ្ងៃ​២២​តុលា បាន​ព្រមាន​តាម​ទូរទស្សន៍​អំពី​ធូរ​លី​ពណ៌​លឿង​មកពី​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Queiroz dismissed as coach of the national team of Colombia
Klopp on goalkeeper Kelleher's game with Ajax: Top, top, top, top
Manchester United, Tottenham and Chelsea are Interested in Brighton defender white
Red bull tore up Lokomotiv with a perfect variety of attacks. The stricken Loco didn't know what to do
The Spanish super Cup may not take place in Saudi Arabia, but in Spain
Goals by Zobnin, Kuzyaev and Skopintsev claim the title of best in November
Romelu Lukaku: one and a Half years at Inter are the best in my career