Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រាំ​បង់លុយ​ឱ្យ​តារា​សិច​ព្រោះ​ខ្លាច​ប្រពន្ធ​ទាត់ចោល

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រភព​នានា​បាន​ប្រាប់ Dailymail.com ថា លោកស្រី មេ​ឡា​នី ត្រាំ ដែល​កំពុង​ក្រៅ​ឆេវ បាន​ចំណាយពេល​ជា​ច្រើន​យប់​នៅ​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​នៅ​ឆ្ងាយ​ពី​សេត​វិមាន​ក្នុង​ឆ្នាំ​២០១៨ នៅពេល​ដែល​ព័ត៌មាន​បាន​បែកធ្លាយ​ថា អតីត​ប្រធានាធិបតី​ត្រាំ​បាន​បង់ប្រាក់​ឱ្យ​តារា​សិច ស្តម​មី ដា​នៀ​លស៍ (Stormy Daniels) ដើម្បី​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​ដេក​ជាមួយគ្នា​មួយ​យប់​របស់​ពួកគេ​។​

​ប្រភព​ស្និទ្ធ​នឹង​អតីត​ប្រធានាធិបតី​រូបនេះ​បាន​និយាយថា វា​គ្រាន់តែ​ជា​អ្វី​ដែល​លោក ដូ​ណា​ល់ ត្រាំ មាន​ការភ័យខ្លាច​ប៉ុណ្ណោះ នៅពេលដែល​គាត់​បាន​រៀបចំ​បង់ប្រាក់​បំបិទមាត់​ឱ្យ​តារា​អាស​អាភាស​រូប​នេះ​ចំនួន ១៣០.០០០ ដុល្លារ​កាលពី ១៥ ខែ​មុន​នោះ​។​

“​លោក​ត្រាំ​បារម្ភ​ខ្លួន​គាត់​ថា​លោកស្រី​មេ​ឡា​នី​នឹង​ដឹង​ព័ត៌មាន​លម្អិត​នៃ​ការបង់ប្រាក់​បំបិទមាត់​របស់​គាត់​សម្រាប់​តារា​សិច​”​។​

“​គាត់​ដឹង​ពី​ផលវិបាក​ដែល​អាច​កើតមាន ហើយ​គាត់​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​អាចធ្វើ​បាន​ដើម្បី​រក្សា​អាថ៌កំបាំង​”​។​

​លោក​ត្រាំ​អាយុ ៧៦ ឆ្នាំ​អះអាងថា គាត់​នឹងត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ក្រោម​បទ​ចោទ​របស់​រដ្ឋ​ញូវយ៉ក​ថា​គាត់​បាន​ក្លែងបន្លំ​កំណត់ត្រា​អាជីវកម្ម​និង​រំលោភបំពាន​ហិរញ្ញវត្ថុ​យុទ្ធ​នា​ការ​ទាក់ទង​នឹង​ការផ្តល់​លុយ​ដល់​មេធាវី​របស់​គាត់​ឈ្មោះ ម៉ៃ​ឃើ​ល ខូហិន (Michael Cohen) ចំនួន ១៣០.០០០ ដុល្លារ​ដើម្បី​យក​ទៅ​អោយ​តារា​សិ​ចស្ត​មមី ដា​នៀ​លស៍​។​

​លោក​បាន​បដិសេធ​មិន​បាន​ប្រព្រឹត្ត​ខុស​និង​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​ស្តម​មី ដានៀល​ស៍អាយុ ៤៤ ឆ្នាំ ហើយ​បាន​ហៅ​ករណីនេះ​ថា​មាន​ហេតុផល​នយោបាយ​។ លោក​បាន​ពណ៌នា​ការបង់ប្រាក់​ឱ្យទៅ​នាង​ស្តម​មី ដា​នៀ​លស៍​ថា​ជា “​ការទូទាត់​កុំឱ្យ​បង្ក​ការរំខាន​” ដែល​ពេល​ខ្លះ​អ្នក​មាន​ទ្រព្យសម្បត្តិ​ចំណាយ​វា​ដើម្បី​ធ្វើឱ្យ​បញ្ហា​បាត់​ទៅ​វិញ​៕

​លោកស្រី​មេ​ឡា​នី(រូបក្រោម)ខឹង​រត់ទៅដេក​សណ្ឋាគារជា​ច្រើន​ថ្ងៃ ក្រោយ​បែកធ្លាយ​ដំណឹង​ថា​លោក​ត្រាំ​បង់លុយ​បំបិទមាត់​តារា​សិ​ចស្ត​មមី ស្តម​មី ដា​នៀ​លស៍(រូបលើ)

Post navigation