Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រី​ស្អុយ​រាប់​លាន​ក្បាល​នឹង​ត្រូវ​ប្រមូល​ចេញពី​ទន្លេ​នៅ​អូស្ត្រាលី​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មីនា​ថា អ្នកម៉ៅការ​កំពុង​ត្រូវ​បាន​ជួល​ឱ្យ​ប្រមូល​យក​ត្រី​ស្អុយរលួយ​រាប់​លាន​ក្បាល​ចេញ​ពី​ទន្លេ​មួយ​ក្នុង​តំបន់​អោត​ប៊ែក​អូស្ដ្រាលី (Australian Outback) បន្ទាប់ពី​មាន​ការងាប់​ត្រីមិ​ន​ធ្លាប់​មាន​ពីមុនមក ក្រោយ​ទឹកជំនន់​និង​អាកាសធាតុ​ក្តៅ​។​

​ត្រី​បាន​ចាប់ផ្តើម​ងាប់​នៅក្នុង​ទន្លេ​ដា​លី​ង (Darling) ក្បែរ​ទីក្រុង​មេ​នី​ន​ឌី (Menindee) រដ្ឋ​ញូ​វ​សោត​វេល (New South Wales) កាលពី​ថ្ងៃ​សុក្រ​។ ក្រុមមន្ត្រី​បាន​និយាយថា ការ​ងាប់​នេះ​ទំនង​ជា​កើតឡើង​ដោយសារ​តែ​ត្រី​ត្រូវការ​អុកស៊ីសែន​បន្ថែមទៀត​នៅក្នុង​អាកាសធាតុ​ក្តៅ ប៉ុន្តែ​កម្រិត​អុកស៊ីសែន​នៅក្នុង​ទឹក​បាន​ធ្លាក់ចុះ​បន្ទាប់​ពី​ទឹកជំនន់​ថ្មីៗ​នេះ​បាន​ស្រក​ចុះ​។​

​ជំនួយការ​ស្នងការ​ប៉ូលិស​លោក ប្រេត ហ្គ្រី​នទ្រី (Brett Greentree) បាន​និយាយថា ការរក្សា​ការផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​ឱ្យ​មាន​ភាព​បរិសុទ្ធ​គឺជា​អាទិភាព​ចម្បង ហើយ​ការ​យក​ចេញ​នូវ​ត្រី​ងាប់​គឺ​ជា​បញ្ហា​បន្ទាន់​បំផុត​។ អ្នកម៉ៅការ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ត្រូវបាន​ទាក់ទង​អំពី​ការ​យក​ត្រី​ចេញ​ជាមួយនឹង​សំណាញ់ ប៉ុន្តែ​កាលបរិច្ឆេទ​សម្រាប់​ការងារ​នេះ​មិនទាន់​បាន​កំណត់​ទេ​។​

​លោក​ហ្គ្រី​ន​ទ្រី​បាន​និយាយថា “​ខ្ញុំ​ពិតជា​មិន​ហ៊ាន​សន្យាថា​ត្រី​រាប់លាន​ក្បាល​នឹង​ត្រូវ​យក​ចេញ​អស់​ដោយ​អ្នកម៉ៅការ​ទេ ព្រោះ​វា​ពិតជា​សុបិន​អាក្រក់​ណាស់​សម្រាប់​ផ្នែក​ភស្តុភារ​”​។​

​លោក​បាន​បន្ថែមថា “​ខ្ញុំ​យល់​និង​ទទួលស្គាល់​ក្លិន​និង​ទិដ្ឋភាព​នៅ​តាម​ដង​ទន្លេ គ្មាន​អ្នកណា​ចង់​ឃើញ​បែប​នោះ​ទេ​”​។​

​លោក​ហ្គ្រី​ន​ទ្រី​បាន​និយាយថា អាជ្ញាធរ​កំពុង​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​ទឹកទន្លេ ដែល​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​គុណភាព​ជា​បន្តបន្ទាប់​៕

​ត្រី​ងាប់​រាប់លាន​ក្បាលអណ្តែង​ពេញ​ទន្លេ​ដា​លី​ង

Post navigation