Cambodia

ត្រីបាឡែនងាប់កើនដល់​៣៨០ក្បាល, ក្រុមសង្គ្រោះអូស្ត្រាលីបង្ខំចិត្ត​ផ្តាច់ជីវិតត្រីបាឡែនមួយចំនួន ព្រោះមួយហេតុមួយនេះ

ត្រីបាឡែនងាប់កើនដល់​៣៨០ក្បាល, ក្រុមសង្គ្រោះអូស្ត្រាលីបង្ខំចិត្ត​ផ្តាច់ជីវិតត្រីបាឡែនមួយចំនួន ព្រោះមួយហេតុមួយនេះ

(ស៊ីដនី)៖ ក្រុមអ្នកជួយសង្គ្រោះបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្នុងចំណោមត្រីបាឡែន ៤៧០ក្បាលដែលកំពុងជាប់គាំងនៅតំបន់ឆ្នេរអូស្រ្តាលី មានចំនួនតិចណាស់ដែលអាចជួយសង្គ្រោះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ត្រីបាឡែន ៣៨០ក្បាលបានងាប់ហើយ សាកសពរបស់ពួកវាត្រូវបានគេប្រទះឃើញ នៅឯឆ្នេរភាគខាងលិចនៃរដ្ឋដីកោះតាស្មានៀ (Tasmania) កាលពី ០៤ថ្ងៃមុន។ ត្រីបាឡែនប្រហែលជាង ៧០ក្បាលប៉ុណ្ណោះដែលនៅរស់​ហើយចំនួនងាប់រំពឹងថា នឹងកើនឡើងបន្តទៀត ខណៈដែលបង្អួចសម្រាប់ការជួយសង្គ្រោះចាប់ផ្តើមបិទជាបណ្តើរៗហើយ។

ប្រធានគ្រប់គ្រងក្រុមសង្គ្រោះសត្វព្រៃលោក នីក ដេកា (Nic Deka) បានគូសបញ្ជាក់ថា ត្រីបាឡែនប្រហែល ២៥ក្បាលប៉ុណ្ណោះដែលយើងគិតថា អាចជួយសង្គ្រោះបាន។ ក្រុមអ្នកអភិរក្សប្រមាណ ៦០នាក់ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត បានចំណាយពេលជាច្រើនថ្ងៃមកហើយ នៅក្នុងទឹកសមុទ្រដ៏ត្រជាក់នៃតំបន់ ម៉ាកខ្វារី ហាប៊ឺ (Macquarie Harbor) ភាគខាងលិចកោះ Tasmania ព័ទ្ធជុំវិញដោយហ្វូងត្រីបាឡែន ដែលកំពុងបង្ហើរសំឡេងយំដ៏គួរសោកសៅបំផុត ខណៈដែលពួកវាងាប់ម្តងមួយៗ។

នៅចំពោះមុខទិដ្ឋភាពដ៏ក្តុកក្តួលនេះអាជ្ញាធរបានឲ្យដឹងថា ពួកអាចនឹងសម្លាប់សត្វត្រីបាឡែនយ៉ាងតិចបួនក្បាលដោយបង្ខំ (Mercy Killings) ដើម្បីកុំឲ្យពួកវាមានការឈឺចាប់យូរពេក។ ទន្ទឹងគ្នានេះដែរ អ្នកជំនាញផ្នែកជីវៈចំរុះក្នុងសមុទ្រលោក គ្រីស ខាលយ៉ុន (Kris Carlyon) បានបន្ថែមទៀតថា យើងកំពុងពិចារណាវិធីបញ្ចប់ជិវិតដោយចេតនា ដើម្បីកាត់បន្ថយភាពឈឺចាប់ចំពោះត្រីបាឡែនមួយចំនួន ដែលយើងបានព្យាយាមជួយសង្គ្រោះហើយ តែមិនបានជោគជ័យ។

គួរបញ្ជាក់ថា ឥឡូវនេះក្រុមអ្នកជួយសង្គ្រោះនឹងផ្តោតសំខាន់លើត្រីបាឡែនពី ២០-២៥ ក្បាលលិចត្រឹមពាក់កណ្តាលខ្លួន ដោយប្រើទូកដែលបំពាក់ជាមួយដងស្ទូចពិសេសដើម្បីរំកិលពួកវាឲ្យត្រឡប់ទៅសមុទ្រវិញ។ ប៉ុន្តែបញ្ហាប្រឈមខ្លាំងគឺការយកសាកសព និងឆ្អឹងត្រីបាឡែនជិត ៤០០ក្បាលដោយសុវត្ថិភាព ព្រោះថាបើទុកសាកសពពួកវា នៅកន្លែងនោះ វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ការធ្វើនាវាចរ, បំពុលឆ្នេរសមុទ្រ និងជាពិសេសអាចទាក់ទាញត្រីឆ្លាម ព្រមទាំងសត្វសាហាវផ្សេងៗទៀតទៅកាន់ទីនោះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Football news:

Miranchuk and Krykhovyak are the best Loko players in the match against Bayern according to Bild, CHorluka and Murilo are the worst
Salzburg coach about the Champions League: we deserved more than one point in two games
With Lukaku, it is useless to play in a power struggle. Shakhtar defender Bondar on the Inter forward
Ivanov will serve the match OF AZ-Rijeka in the Europa League. Rotor appealed his refereeing in the game with Loko
Gasperini on Ajax: it's not easy for everyone Against them. Atalanta made a great comeback
Real Madrid came away from defeat for the 8th time in a Champions League match, losing by 2 goals. The club has updated its record
Felix on red Bull's double: I enjoy playing in the Champions League the Most