ដោយៈ សរិទ្ធ / កោះកុងៈ ជនសង្ស័យចំនួន ពីរនាក់ បានត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ ពីបទរក្សាទុក និងប្រើប្រាស់ សារធាតុញៀន ខុសច្បាប់។
ជនសង្ស័យ ឈ្មោះ ធី រី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងឈ្មោះ សុខ វ៉ា ភេទប្រុស អាយុ៣១ឆ្នាំ បានត្រូវកម្លាំងនគរបាល ក្រុងខេមរភូមិន្ទ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែ វិច្ឆិកា នៅចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លា ៤ កញ្ចប់ ៕/V