Cambodia

តុលាការ​ឃុំខ្លួន អ្នកម៉ៅការ​សាងសង់ កា​រ៉ា​ស់​សាំង ករណី​ចេញ​សែក អត់លុយ ២៤ ម៉ឺន​ដុល្លារ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ជា​អ្នកម៉ៅការ​សាងសង់ កា​រ៉ា​ស់​សាំង បាន​ត្រូវ​លោក ឡុង វណ្ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រោម​ការចោទប្រកាន់ ពីបទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន តាម​រូបភាព​ចេញ​សែក អត់លុយ ២៤ ម៉ឺន​ដុល្លារ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជន​ត្រូវ​ចោទ ឈ្មោះ ឌៀប វង់​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅផ្ទះ​លេខ ៧ ផ្លូវ​លេខ​៨ បុរី​ប៉េង​ហួត​បឹង​ស្នោ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ពាក់ព័ន្ធ​ករណីនេះ ប្រភពព័ត៌មាន ពី​តុលាការ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០២០ ឈ្មោះ ឌៀប វង់​ឌី បាន​ទំនាក់ទំនង​អ្នកមាន​ប្រាក់​ក្រាស់ក្រែល​ម្នាក់ ដើម្បី​សាងសង់​កា​រ៉ា​ស់​សាំង ដែលមាន​តម្លៃ​រហូតដល់ ២៤ ម៉ឺន​ដុល្លារ​។ លុះ​ពេល​បាន​សាច់​លុយ ទាំង​ដុំ​រួចហើយ ឈ្មោះ ឌៀប វង់​ឌី មិនបាន​សាងសង់ កា​រ៉ា​ស់​សាំង ឲ្យ​ម្ចាស់​លុយ​ទេ គឺ​គេ​បង្វិល​ទៅ​កម្សាន្ត​លេង នៅកាស៊ី​ណូ រហូតដល់​អស់​លុយ​។ ដោយ​បាត់​យូរពេក មិនឃើញ​បាន​លទ្ធផល ម្ចាស់​ក៏បាន​ទាមទារ យកប្រាក់​វិញ ពេលនោះ ឈ្មោះ ឌៀប វង់​ឌី បានចេញ​សែក ចំនួន ៤ សន្លឹក មាន​លុយ​ចំនួន ២៤ ម៉ឺន​ដុល្លារ ឲ្យ​ម្ចាស់​ប្រាក់​វិញ ។ ប៉ុន្តែ​ពេល​ទៅ​បើក​លុយ ធនាគារ បញ្ជាក់ថា សែក​ស្អុយ អត់​មាន​លុយ​ទេ ទើប​ម្ចាស់​ប្រាក់ ប្ដឹង​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​តែម្ដង​៕/V

ជន​ត្រូវ​ចោទ ឈ្មោះ ឌៀប វង់​ឌី អាយុ​៣៧​ឆ្នាំ តុលាការ​ឃុំខ្លួន អ្នកម៉ៅការ​សាងសង់ កា​រ៉ា​ស់​សាំង ករណី​ចេញ​សែក អត់លុយ ២៤ ម៉ឺន​ដុល្លារ​

Football news:

Tuchel devoted a lot of time to tactics and talked to all the Chelsea players at the first training session
Ibrahimovic after clash with Lukaku: In the world of Zlatan, there is no place for racism
Milan defender Musacchio has passed a medical in Lazio
Arsenal is a big club in England. Ødegård fit into the role of the tens of Arteta. Holand on Martin
Klopp on Lampard's resignation: Abramovich is not the most patient man in the world. It is cruel to make this decision so early
Berbatov on Suarez: Barcelona showed disrespect and pays for it. Luis must be dying of laughter
In the environment of Messi deny that the player and his family members learn French