Cambodia

តុលាការ​ឃុំខ្លួន​យុវជន​ពីររូប​ដែល​ឆក់​ទូរ​សព្ទ័​តាម​ផ្លួ​វ​

ចែករម្លែក


​ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញៈ យុវជន ២ នាក់​ដែល​បានរួម​គ្នា​ឆក់​គ្នា​ទូរ​សព្ទ័​ដៃ​អ្នកដទៃ​តាម​ផ្លួ​វសា​រណៈ​បាន​ត្រូវ​លោកស្រី សម័យ លីន​ដា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នៅ​រសៀល​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​ក្រោម​ការចោទប្រកាន់​ពីបទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​
​យុវជន​ទាំង​២​នាក់​នេះ​ឈ្មោះ ឌី​វ សីហា ហៅ ហួយ អាយុ ២០ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ​សំ រ​ង្ស​សី ហៅ សី អាយុ ២១ ឆ្នាំ មុខ​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
​លោក វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ កម្លាំង​ការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៩៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ដែល​ជាប់ ពាក់​ព​ន្ធ័​ករណី ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​OPPO RENO3 ពណ៌​ខ្មៅ ស៊ីម កាត​លេខ ០៣១ ៣២០ ៦៣៦៣ /០៧៧ ៧៧៧ ៦៦៧ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៣៩០ កែង​ផ្លូវ​លេខ​៩៥​ក្នុងភូមិ​៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ២៖ ២០ នាទី​រសៀល និង​ចាប់យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ខៀវ ស៊េរី​ឆ្នាំ ២០២១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IL-9357 បញ្ជូនមក​ការិយាល័យ ចាត់ការ​តាម​នីតិវិធី​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Holand continues to insist that he is a monster. Fastest in the history of the Champions League scored 15 goals (and added 16)
Koeman on the victory over Dynamo Kyiv: We achieved our goal-we reached the playoffs
Solskjaer on 4:1 with Istanbul: Manchester United played intensely, enjoyed the match. We want to be 1st in the group
Forward Ferencvaros Troll Cristiano: celebrated a goal in his style. Ronaldo responded with a goal and a very angry look
Morata scored 5 goals in 4 games in the Champions League for Juve. His best result is 5 in 12 games in the 2014-15 season
Holand has scored 15 goals in the Champions League the fastest. 7 games better than the record
Ludicrous omission of the Champions League match: the Brugge forward did not want to transfer to the bus, and he was kicked out