Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ រកមុខអ្នកឈូសឆាយដីព្រៃ រាប់សិបហិកតា នៅដាក់ដាំ

Views: 1

ដោយៈ សុខុម​ / មណ្ឌលគីរី៖ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត កម្លាំងនគរបាល លោក សៀក មុនី អភិបាល ស្រុកអូរាំង បានចុះពិនិត្យទីតាំងឈូសឆាយដីព្រៃ រាប់សិបហិកតា មួយកន្លែង។

ក្រុមការងារដែលចុះទៅនោះ បានឱ្យដឹងថាៈ ទីតាំងឈូសឆាយដីព្រៃ​ខាងលើនេះ គឺជាដីព្រៃរបស់រដ្ឋ ដីព្រៃស្រល់ដាំរបស់ក្រុមហ៊ុន “វូជីសាន្ត” និងក្រុមហ៊ុន “ហូលីង” ស្ថិតនៅចំណុចភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។ កន្លងមកនេះ មានក្រុមជនទុច្ចរិត លួចប្រើគ្រឿងចក្រឈូសឆាយដីព្រៃស្រោង អស់ប្រមាណជិត ១០០ ហិកតា។

គណៈកម្មការថ្នាក់ខេត្តមណ្ឌលគិរី ក្រោយពីចុះធ្វើការស្រាវជ្រាវ ដើម្បីមានវិធានការ លើជនប្រព្រឹត្ត យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

លោក សៀក មុនី អភិបាលស្រុកអូរាំង បានប្រាប់ឲ្យដឹងថាៈ ទីតាំងដែលរងការឈូស ឆាយនេះគឺ ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន “វូជីសាន្ត” និង ”ហូលីង” ហើយអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក រួចរាល់អស់ហើយ ប៉ុន្តែនៅតែមានជនទុច្ចរិត លួចមកធ្វើសកម្មភាពពេល យប់ទៀត ដែលទីតាំងដីមានលេខនិយាមកាម (UTM) 487570841373838 ។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថាៈ ក្រុមជនទុច្ចរិតនេះ មានគំនិតប៉ុនប៉ង និងប្រព្រឹត្តសកម្មភាព ដើម្បីហ៊ុមព័ទ្ធ ឈូសឆាយ ទន្ទ្រានយកដីព្រៃរបស់រដ្ឋ និង ដីក្រុមហ៊ុន “វូជីសាន្ត” និង ”ហូលីង” ។ មន្ត្រីជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី៕ V / N

Post navigation