Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ​ថៃ​សំរេច​អោយ​ប្រា​យុទ្ធ​បន្ត​មុខតំណែង​

Views: 6

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បន្ត​មុខតំណែង​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​ក្រោយពី​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​សំរេច​ថា​លោក​មិនបាន​​កាន់តំណែង​នាយករដ្ឋមន្ត្រី​ហួស​កាលកំណត់​ប្រាំបី​ឆ្នាំ​នៅឡើយ​ទេ​។​

​អតីត​មេទ័ព​ដែល​បាន​ចូល​កាន់​អំណាច​ក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ ត្រូវបាន​តុលាការ​បញ្ឈរជើង​កាល​ពី​ខែ​មុន​បន្ទាប់ពី​គណបក្សប្រឆាំង​ប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​អោយ​ពិនិត្យមើល​ថា​តើ​លោក​បាន​​កាន់តំណែង​ហួស​កាលកំណត់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់​។​

​អាជ្ញាធរ​ក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ត្រៀម​ជើងការ​សំរាប់​បាតុកម្ម​ណាមួយ​នៅក្រោយ​តុលាការ​ចេញ​ការសំរេច​នេះ នៅពេល​ក្រុម​តវ៉ា​ប្រឆាំង​ជាច្រើន​បាន​និយាយ​នៅពេល​មុន​នេះ​ថា ពួកគេ​នឹង​នាំ​​គ្នា​ចេញ​មក​តាម​ដងផ្លូវ​ត​វ៉ា បើសិនជា​ប្រា​យុទ្ធ​ឈ្នះក្តី​។​

​ចៅ​ក្រុម ពូន​យ៉ា អ៊ុត​ចាក​ន (Punya Udchacon)​បាន​អាច​សាលក្រម​ថា​« តុលាការ​ធម្មនុញ្ញ​សំរេច​ដោយ​សម្លេង​ភាគច្រើន​ថា តំណែង​នាយក​រដ្ឋមន្ត្រី​របស់​ចុង​ចម្លើយ​នៅ​មិនទាន់​ហួស​កាលកំណត់​​ប្រាំបី​ឆ្នាំ​នៅឡើយ​ទេ​។​គណៈរដ្ឋមន្ត្រីនៅ​ក្រោមតំណែង​នាយករដ្ឋមន្ត្រី​នេះ​គិត​ចាប់​រាប់​ពី​ថ្ងៃទី​០៦ មេសា ឆ្នាំ​២០១៧»​។​

​សូមបញ្ជាក់​ថា ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ​ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រី​ណា​ម្នាក់​មិន​អាច​ស្ថិតក្នុង​មុខ​តំណែង​នេះ​ហួស​ប្រាំបី​ឆ្នាំ​បានទេ តែ​ពួក​អ្នកគាំទ្រនិង​ប្រឆាំង​លោក​មិន​យល់ស្រប​គ្នា​អំពី​ពេល​ចាប់ផ្តើម​​កាន់​មុខតំណែង​របស់​លោក​។​

​ការសំរេច​នេះ​រាប់ការ​កាន់តំណែង​រប​ស់លោក​ប្រា​យុទ្ធ​ចាប់​ពី​រដ្ឋធម្មនុញ្ញ​ថ្មី​ចូល​ជា​ធរមាន មានន័យថា​លោក​អាច​បន្ត​នៅ​ក្នុង​មុខតំណែង​រហូតដល់​ឆ្នាំ​២០២៥​អាស្រ័យ​លើ​លទ្ធផល​បោះឆ្នោត​ជាតិ​នា​ពេល​​ខាងមុខ​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ការិយាល័យ​របស់​ប្រាយុទ្ធនិង​ត្រូវ​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក បាន​និយាយថា​លោក​ប្រា​យុទ្ធ​ស្វាគមន៍​ការសំរេច​ក្នុង​សម្លេងគាំទ្រ​៦​ទល់នឹង​៣ និង​ថា​លោក​នឹង​ប្រើប្រាស់​ពេល​​នៅ​សេសសល់​ចុង​ក្រោយ​ក្នុង​មុខតំណែង​របស់​លោក ដើម្បី​ជំរុញ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​នានា​។​លោក​បាន​សរសេរថា​« ខ្ញុំ​នឹង​ខិតខំ​អស់​ពី​សមត្ថភាព​និង​ធ្វើការ​ជាមួយ​នឹង​សមត្ថភាព​ពេញលេញ​ដើម្បី​ផ្លា​​ស់​ប្តូរ​ប្រទេស​»៕

ប្រាយុទ្ធ មុខស្រស់ឡើងវិញក្រោយតុលាការសំរេចអោយលោកបន្តកាន់តំណែង

​ក្រោយ​ត្រូវបាន​បញ្ឈរជើង​កាលពី​ខែ​សីហា អនុប្រធាន​របស់​លោក គឺ​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ាន បាន​ចូល​កាន់តំណែង​នាយករដ្ឋមន្ត្រី​ចាំផ្ទះជំនួស នៅ​ពេល​លោក​ប្រា​យុទ្ធ​នៅ​ជា​រដ្ឋមន្ត្រី​ការពារ​​ជាតិ​

Post navigation