Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧក្រិដ្ឋជន៣នាក់ ព្រមទាំងគ្រឿងញៀន ២៥៦គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅគោលដៅ ៣ផ្សេងគ្នា

Views: 2

ដោយះសរិទ្ធ/ភ្នំពេញ៖ ឧក្រិដ្ឋជន៣នាក់ ព្រមទាំងគ្រឿងញៀនប្រមាណ ២៥៦គីឡូក្រាម ត្រូវសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាននៅបីគោលដៅផ្សេងគ្នា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចជំនាញ(ក១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង និងលោក វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក សេង ពុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀនឆ្លងដែនចូលពីឡាវមកកម្ពុជា បង្ក្រាបនៅ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖ គោលដៅទី១ ផ្ទះលេខ ១៩៩A ផ្លូវ២៧១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គោលដៅទី២ នៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលដៅទី៣ វីឡាកូនកាត់ បុរីធូលន ផ្ទះលេខ FZ-11 ផ្លូវលេខ៨ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ : ១.ឈ្មោះ សុខ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ៣.ឈ្មោះ យ័ន គុយហេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ(មេខ្លោង )។

ដោយឡែកវត្ថុតាងដកហូតបានរួមមាន មេតំហ្វេតាមីន(ICE) ទម្ងន់ ២០៥kg ៤០៧ g កេតាមីន(KETMINE) ទម្ងន់ ៤០kg ២៨១,០៤2 g មេតំហ្វេតាមីន(ម្សៅចំរុះពណ៍) ទម្ងន់ ៨២២,៤០g សរុបរួមទម្ងន់ ២៤៦kg ៥១០,៤៤g រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ២គ្រឿង គណនីធនាគារ ៨គណនីផងដែរ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ P / N

Post navigation