Cambodia

Update: ការ​ពិត ជន​ដៃដល់​ផ្ទុះអាវុធ​​ដោយ​អ​ចេតនា សម្លាប់​នារី​ជា​សង្សារក្នុងរថយន្ត មូលហេតុមកពី ភ្លើង​ប្រចណ្ឌ

Update: ការ​ពិត ជន​ដៃដល់​ផ្ទុះអាវុធ​​ដោយ​អ​ចេតនា សម្លាប់​នារី​ជា​សង្សារក្នុងរថយន្ត មូលហេតុមកពី ភ្លើង​ប្រចណ្ឌ

កំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពី កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។

១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយអចេតនា នៅត្រង់ចំណុចមុខមន្ទីរធម៌ការខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ ១៨ ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។
**វត្ថុតាងដកហូតរួមមាន :
-រថយន្ត ០១ គ្រឿង ម៉ាក Lexus RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ ៩២៣៩ ។
-កាំភ្លើង ០១ ដើម ម៉ាក ZORAKIM 906 TD ។
-សំបកកន្ទុះចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

Football news:

Andrea Pirlo: Messi is still on top. With such players, we must hope that they do not have the best day
The figures of Robert Lewandowski, which frightens not only the locomotive
Who will be the top scorer in the Champions League?
La Liga President on the departure of Ronaldo and Neymar: it is better to leave because of taxes than because of anything else
Kane and Son gave each other 29 assists in the Premier League. Only Lampard and Drogba (36) did it more often
Veron about Messi: Playing in Barca gives him discomfort
Mitryushkin on the move to Fortuna: Germany is a country of goalkeepers. I can learn a lot here