Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖​រី​សត​ថ្ងៃ​បាំង​ឆ័​ត្រ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សោភ័ណភាព​តំបន់ឆ្នេរ និង​បង្កើត​នូវ​សេវាកម្ម​ទេសចរណ៍​ថ្មីៗ​

Views: 2

ដោយៈ​សុផល​/​កែប​៖ គម្រោង​ឆ្នេរសមុទ្រ​គំរូ​របស់​រី​សត​ថ្ងៃ​បាំង​ឆ័​ត្រ នៅក្នុង​ខេត្ត​កែប ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​។​គម្រោង​ឆ្នេរសមុទ្រ​គំរូ​របស់​រី​សត​ថ្ងៃ​បាំង​ឆ័​ត្រ​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សោភ័ណភាព​តំបន់ឆ្នេរ និង​បង្កើត​នូវ​សេវាកម្ម​ទេសចរណ៍​ថ្មីៗ ស័​ក្ត​សមជា​ទីកន្លែង​សម្រាក​លំហែកាយ​ជាមួយនឹង​ការ​គយគន់​ទេសភាព​សមុទ្រ និង​ខ្យល់អាកាស​បរិសុទ្ធ​។​

​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម​និង​សំណង់​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ ឆ្នេរសមុទ្រ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ឆ្នេរ​ស​មុទ្រ​គំរូ​របស់​រី​សត​ថ្ងៃ​បាំងឆត្រ​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៣ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា​៖​រាជរដ្ឋាភិបាល តែង​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព និង​ជា “​មាស​បៃតង​”​រួមចំណែក​ដល​ការ​អ​ភ​វ​ឌ្ឍ​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។​ទេសចរណ៍​តំបន់ឆ្នេរ​នៅ​កម្ពុ​ជាមាន​វិសាលភាព​គ្របដណ្តប់​លើ​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​ព្រះ​សីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកោះកុង ក្រោម​ឈ្មោះ​រួម​តែមួយ​ថា “​ឆ្នេរសមុទ្រ​កម្ពុជា​” ដែល​ត្រូ​បានដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត លើ​សកលលោក ក្នុង​មហាសន្និបាត​លើក​​ទី ៧ របស់​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ដោយ​សារភាព​សម្បូរបែប ជីវចម្រុះ ភាពល្អ​ប្រណី​តនៃ​បរិស្ថាន​ធម្មជាតិ តម្លៃ​អេកូឡូស៊ី សេដ្ឋកិច្ច សង្គម វប្បធម៌ និង​ប្រពៃណី ក្នុង​តំបន់ ព្រមទាំង​ភាព​ទាក់​ទាញ ផ្នែក​ទេសចរណ៍​។​

​លោក ជា សុផារ៉ា បាន​មានប្រសាសន៍ថា​៖​ក្រុងកែប ត្រូវ​បានកំណត់​ចក្ខុវិស័យ​ជា​”​ទីក្រុង​ទំនើប​មាន​ខ្យល់ អាកាស​ធម្មជាតិ​បរិសុទ្ធ​ឆ្នេរសមុទ្រ​ដែល​ស្អាត​សម្រាប់​ការ​ស្នាក់​នៅ ប្រកបការងារនិង​ទេសចរណ៍ ដែលមាន​គុណភាព បរិស្ថាន​រស់នៅ​ល្អ ផាសុកភាព និង​សុភមង្គល​ល្អ តាមរយៈ​ការអភិវឌ្ឍ​ជាទី​ក្រុង ១)​គោលដៅ​ទេស​ចរណ៍​ឆ្នេរ​សមុទ្រ កោះធម្មជាតិដែល​ស្អាត​បំផុត២)​ទីក្រុង​បៃតងបុរី​លំនៅឋាន​ស្ងប់ស្ងាត់ មជ្ឈមណ្ឌល​ការងារ​ធុរកិច្ច អប់រំសិក្សា​ស្រាវជ្រាវដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មនិងគុណ​ភាព បរិស្ថាន​រស់នៅ​បៃតង​ធម្មជាតិ​ល្អ​ប្រណីត ប្រកបដោយ សុភមង្គល ៣)​គ្រប់គ្រង​និង​អភិបាលកិច្ច​ល្អ ៤)​ចីរភាព តុល្យភាពនិង​សមាហរណកម្ម ការអភិវឌ្ឍ​ប្រកប​ដោយ​ទឹកសមុទ្រ​ខៀវស្រងាត់ និង​ខ្យល់អាកាស​ល្អ​បរិសុទ្ធនិង៥)​ជ័យលាភី​ទីក្រុង​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុតដែលមាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​សម្រាកលំហែក​ម្សា​ន្ត​គ្រប់​រដូវ​កាល​។​ក្នុង​គោល​ដៅ​​សម្រេច​ចក្ខុវិស័យ​ក្រុងកែប រាជរដ្ឋាភិបាលបានអនុញ្ញាត​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងនិង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជាអនុវត្ត​គម្រោ​ង​​​អភិវឌ្ឍ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ដែលមាន​ប្រវែង ២ ៧០០​ម៉ែត្រ ដោយ មាន​រៀបចំ​សួនច្បារ​សាធារណៈ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ស្ថាបនា​វិថី​និង​អនុ​វិថី​ចូល​ឆ្នេរសមុទ្រ​ជាដើម​។

​លោក​ឧបនាយករដ្ឋមន្ត្រី​បានផ្តល់​ការគាំទ្រ​ចំពោះ​ការបំពាក់​ប្រព័ន្ធ​ចំរោះ​ទឹក​កខ្វក់​នៅក្នុង​គំរោង​នេះ​ដែល​នឹង​រក្សាបាន​នូវ​បរិស្ថាន​ល្អ​មិន​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ឆ្នេរ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ចេញចូល​កំសាន្ត​និង​ជា​គំរូ​សំរាប់​ការអនុវត្ត​នៅតាម​បណ្តា​ទីតាំង​គំរោង​ផ្សេងទៀត​។​លោក​ក៏បាន​បាន​កោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ថ្ងៃ​បាំង​ឆ័​ត្រ​ដែលជា​ប្រតិបត្តិ​ករ​និង​ជា​វិនិយោគិន​បរទេសមួយ​មាន​ស្នាដៃ​និង​គុណ​ភាពល្អ​ប្រកបដោយ​សក្តានុពល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​ទេសចរ​នៅ​ខេត្ត​កែប​និង​បានបង្ហាញ​នូវ​ការបន្ត​ជឿជាក់​លើ​សន្តិភាព​និង​សក្តានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​លោក​ជឿជាក់ថា​គំរោង​នេះ​នឹង​ដំណើរការ​ដោយ​រលូន​មានការ​គាំទ្រ​ពី​មហាជន​និង​ភ្ញៀវទេសចរ​គ្រប់​មជ្ឈដ្ឋាន​។​

​ជាមួយនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​ធុរជន​និង​ក្រុមហ៊ុន​ដទៃ​ទៀត​ឱ្យចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរ​ណ៍ហើយ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម​និង​សំណង់​នឹង​ផ្តល់​កិច្ចសហការ​ជាប់​ជាប្រចាំ​ដើម្បី​ជួយ​សម្រួល​សំណើរ​និង​សំណូមពរ​របស់​អ្នក​វិនិយោគ ក្នុង​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ​។​

​លោក ចេ​ហ្វ មូ​ន (JEF MOONS ) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ថ្ងៃ​បាំង​ឆ័​ត្រ (​ខេ​ម​បូ​ឌា​) ឯ​.​ក​. បាន​ថ្លែងថា​៖ ថ្ងៃ​បាំង​ឆ័​ត្រ ជា​រមណីយដ្ឋាន​បែប​ប្រណីត​ដែល មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​នៃ ប្រទេស​កម្ពុជា បានប្រែក្លាយ​ទៅជា “​កែប​វ៉េ​ស​(KEP WEST)”​ដែលជា​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​ថ្មី​មួយ​។​កែប​​វ៉េ​ស​ ផ្តល់ជូន​នូវ​កន្លែង​ស្នាក់នៅ​ដ៏​ប្រណីត ផ្ដល់ជូន​អាហារ​ចម្រុះ សកម្មភាព​សប្បាយៗ និង​កីឡា សិល្បៈ​នៅលើ​ឆ្នេរ​ខ្សាច់​ដែល​គេ​ស្គាល់​ថា​ជា​ឆ្នេរ​ផ្កាថ្ម និង សកម្មភាព​ជាច្រើន​ថែមទៀត​។​

​នៅ​កែប​វេស​លោកអ្នក​ក៏​នឹងមាន​ឱកាស​ចូល​ទស្សនា​ជាមួយនឹង​រមណីយដ្ឋាន​ល្បី​មួយ​ដែលមាន ឈ្មោះថា ថ្ងៃ​បាំង​ឆ័​ត្រ ដែលមាន​ផ្ទះ​វីឡា​ចំនួន ៤ ដែល​ត្រូវបាន​កែលម្អ​ឡើងវិញ ហើយ​ជាទី​តាំង ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​ប្រែ​មុខមាត់​ទៅជា​កន្លែង​ស្នាក់នៅ និង​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ដ៏ ប្រណីត​។ រមណីយដ្ឋាន​នេះ​ផ្ដល់ជូន​នូវ​គ្រឿង​បរិក្ខារ​ក្នុង​បន្ទប់​លំដាប់​ខ្ពស់ និង​បដិសណ្ឋារកិច្ច​ដែល គ្មាន​គូ​ប្រៀបផ្ទឹម​បានឡើយ​។​

​ទីតាំង​នេះ ក៏​ជាទី​តាំង​ដែល​ផ្ដល់ជូន​នូវ​មុខម្ហូប​ចម្រុះ​ដែលមាន​តាម​គ្រប់​តម្រូវ​ការ​រសជាតិ​របស់​ភ្ញៀវ កិត្តិយស​ទាំងអស់​ផងដែរ​។ ភោជនីយដ្ឋាន The Strand Restaurant ជា​ភោជនីយដ្ឋាន​ពិសេស​របស់​ថ្ងៃ​បាំង​ឆ័ត ផ្តល់​ជូន​នូវ​អាហារ​ឈ្ងុយឆ្ងាញ់​ដែល​ប៉ូវ​ដល់​សុខភាពនិង​ឆ្ងាញ់​ពិសា​ដែល​បានរៀបចំ​ឡើង​ដោយប្រើ​គ្រឿងផ្សំ​ស្រស់​ៗ​ នៅក្នុង​ខេត្ត​នោះ​។ភោជនីយដ្ឋាន និង​បារ Sailing Club Restaurant ផ្ដល់ជូន​នូវ​ម្ហូបអន្តរជាតិ​និង​អាហារ​ក្នុងស្រុក​និង​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​គ្រួសារ​ដែលមាន​បរិវេណ​លេង​ដល់ទូលំទូលាយ​សម្រាប់​កុមារ​។​ចំណែ​ក​​​ភោជនីយដ្ឋាន​The Wave ដែលមាន​ហាង​កាហ្វេ Cafe Strand,​ហាង​អាហារ​សមុទ្រ Crab & Co និង​ហាង The Deck ដែលមាន​បម្រើ​ភេសជ្ជៈ​និង ស្រា​ក្រឡុក​។​ហាង​នីមួយៗ​មាន​រសជាតិ​និង​លក្ខណៈពិសេស​ខុសប្លែក​រៀងៗ​ខ្លួន​។ The Wave ចាប់​បើក​ពី​ម៉ោង​៧ ព្រឹក​តទៅ​។ គ្រប់កន្លែង​ទាំងអស់​នឹង​បិទ​នៅ​ម៉ោង​១០​យប់ នៅ​ថ្ងៃ​ធម្មតា​ហើយនឹង​បើក​រហូតដល់​យប់​អា​ធ្រា​ត្រ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។​

​លោក ចេ​ហ្វ មូ​ន បានឱ្យដឹងថា​៖”​កែប​វេស​” មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​ពិសា​អាហារ​តាម​ឆ្នេរ​ខ្សាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាទី តាំង​ដែលមាន​សកម្មភាព និង​កីឡា​សប្បាយៗ​ផងដែរ​។ មជ្ឈមណ្ឌល​ជិះទូក និង​ការ​រុករក ផ្តល់ជូន ភ្ញៀវ​នូវ​ឱកាស​ដើម្បី​ស្វែងរក​តំបន់​នៅលើ​គោក និង​ក្នុង​សមុទ្រ​ហើយ​ថែម​ទាំ​មាន​សកម្មភាព​ជិះ ទូក​កម្សាន្ត​ពេល​ថ្ងៃ​លិច​ផងដែរ​។ ទីតាំង​នេះ​ក៏មាន​ឆ្នេរ​ប្រវែង ២០០ ម៉ែត្រ​សម្រាប់​អ្នកជិះ​ទូក អ្នក​ហែល ទឹក​និង​អ្នក​ដែល​ចង់​សម្រាក​លំហែកាយ​ជាមួយនឹង​ភេសជ្ជៈ​ផ្លែឈើ ឬ​ការ៉េម​ផងដែរ​។​”​កែប​វ៉េ​ស​” ក៏​ប្ដេជ្ញាចិត្ត​លើក​ស្ទួយ​សិល្បៈ និង​ស្ថាបត្យកម្ម ហើយ​គ្រោង​នឹង​សាងសង់​រូបចម្លាក់​ផ្កាថ្ម​នៅលើ​ឆ្នេរ​ដែល​នឹង​ដើរតួ​ជា​និមិត្តរូប​ការ​ពារ​សមុទ្រ ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្សព្វផ្សាយ​ខេត្ត​កែប ជា​គោលដៅ​ទេសចរណ៍វប្បធម៌​និង​ស្ថាបត្យកម្ម​ឆ្នេរសមុទ្រ​មួយ​។​

​លោកនាយក​ប្រតិបត្តិ បាន​បន្តថា​”​កែប​វេស​” ត្រូវបាន​បង្កើតឡើង​ឱ្យក្លាយ​ជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច ល្បី​ល្បាញ ប្រកបដោយ​ភាព ច្នៃប្រឌិត និង​សហ​សម័យ ដោយ​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ដ៏​ល្អ​សម្បូរបែប និង​របៀប​រស់នៅ​ថ្មី​មួយ​។​យើង​មាន​គោលបំណង​ស្តារឡើងវិញ​នូវ​វប្បធម៌​និង​សេដ្ឋកិច្ច​របស់​ខេត្ត កែប​ឱ្យ​រស់​ឡើងវិញ​ដោយ​ប​ម្លែ​ង​ទីតាំង​នេះ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ខ្ពស់​មួយ​៕Ph

Post navigation