Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧស្សាហ៍​មើល​លើ​មេឃ​ផង​! លោក​មេ​ត​វេ​ដេ​វ​ព្រមាន​បាញ់​មី​ស៊ី​ល​លឿន​ជាង​សំឡេង​កម្ទេច​តុលាការ​ក្រុង​ឡាអេ ក្រោយ​ICC ចេញ​ដីកាចាប់ខ្លួន​ពូ​ទីន​

Views: 1

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មីនា​បាន​គំរាម​វាយប្រហារ​តុលាការ​ក្រុងឡាអេ ជាមួយនឹង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែ​រ បន្ទាប់​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) ដែល​កំពុង​ក្តៅ​ឆេ​វ បាន​ព្រមាន​ចៅក្រម​របស់​ICC ឱ្យ “​មើលៗ​ទៅ​លើ​មេឃ​ផង​” ខណៈ​គាត់​បាន​គំរាម​បញ្ចេញ​មី​ស៊ី​ល​ប្រឆាំង​នាវា Onyx ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ចេញពី​កប៉ាល់​រុស្ស៊ី​ទៅលើ​តុលាការ​នេះ​។​

​ការព្រមាន​របស់​គាត់​បាន​ធ្វើឡើង​បន្ទាប់​ពី​ICC កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​ចាប់ខ្លួន​លោក​ពូ​ទីន និង​ចោទប្រកាន់​មេដឹកនាំ​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ការចាប់​ពង្រត់​កុមារ​អ៊ុយ​ក្រែន​ចេញពីផ្ទះ​របស់​ពួកគេ និង​និរទេស​ពួកគេ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​រុស្ស៊ី​។​

​លោក​មេ​ត​វេ​ដេវបាន​ព្រមាន​ថា ការសម្រេចចិត្ត​របស់​ICC នឹង​មាន​ផលវិបាក​”​ដ៏​ធំ​”​សម្រាប់​សង្គ្រាម​អន្តរជាតិ ខណៈ​លោក​និយាយថា លោក​អាច​នឹង​កំណត់​គោលដៅ​តុលាការ​នេះ​ជាមួយនឹង​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែ​រ​។​

​លោក​មេ​ត​វេ​ដេ​វ អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី បាន​ព្រមាន​ថា “​មនុស្ស​គ្រប់គ្នា​ដើរ​នៅ​ក្រោម​ព្រះ​និង​មី​ស៊ី​ល​។ គេ​អាច​ស្រមៃ​បាន​យ៉ាងច្បាស់​អំពី​ការប្រើប្រាស់​មី​ស៊ី​ល Onyx លឿន​ជាង​សំឡេង​ចេញពី​សមុទ្រ​ខាងជើង​ដោយ​កប៉ាល់​រុស្ស៊ី​ទៅលើ​តុលាការ​ក្រុងឡាអេ​”​។​

​លោក​បាន​បន្តថា “​វា​មិន​អាច​បាញ់​ទម្លាក់បាន​នោះឡើយ​។ ហើយ​តុលាការ​នេះ​គឺជា​ស្ថាប័ន​អន្តរជាតិ​រង​ទុក្ខ​តែឯង មិនមែន​ប្រជាជន​នៃ​ប្រទេស​ណា​តូ​នោះឡើយ​”​។​

​លោក​និយាយថា “​ដូច្នេះ​មី​ស៊ី​ល​ទាំងនោះ​ក៏​មិន​បាន​ចាប់ផ្តើម​សង្គ្រាម​នោះដែរ​។ ពួក​ចៅក្រម​កំពុង​ភ័យ​ខ្លួន​។ គ្មាន​នរណា​ម្នាក់​គួរឱ្យ​ស្រណោះស្រណោក​ឡើយ​។ ចឹង ពួក​ចៅក្រម មើលៗ​លើ​មេឃ​ផង​”៕

​លោក​មេ​ត​វេ​ដេ​វ​ព្រមាន​បាញ់​មី​ស៊ី​ល​កម្ទេច​តុលាការ​ក្រុងឡាអេ

Post navigation