Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឧត្តមសេនីយ៍ទោបណ្ឌិត ខេង រ៉ា ផ្តើមកសាងព្រះពុទ្ធបដិមា ដែលមានកម្ពស់៣០ម៉ែត្រនៅលើភ្នំដំរីរមៀលក្នុងបរិវេណវត្តជ្រោះ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ

Views: 1

ដោយច័ន្ទគារ/តាកែវៈ ឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា បានផ្តើមផ្តួចផ្តើមកសាងព្រះពុទ្ធបដិមា ដែលមានកម្ពស់៣០ម៉ែត្រនៅលើភ្នំដំរីរមៀលក្នុងបរិវេណវត្តជ្រោះ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា បច្ចុប្បន្ន មានមុខងារជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និង ជាមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ បាននិយាយថា ការកសាងព្រះពុទ្ធបដិមាអង្គធំនេះមានរយៈពេលជាង២ខែមកហើយ នៅលើភ្នំដំរីរមៀល ក្នុងបរិវេណវត្តជ្រោះ ក្នុងឃុំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ ។

លោកបណ្ឌិត ខេង រ៉ា បាននិយាយទៀតថា បច្ចុប្បន្ននេះ បានកសាងបល្ល័ង្គបានកម្ពស់៩ម៉ែត្រហើយ ទៅតាមគំរោងដែលបានកំណត់(៩ម៉ែត្រ) ដែលបល្ល័ង្គនេះមានកម្ពស់ ខ្ពស់បំផុតនៅក្នុងចំណោមព្រះពុទ្ធដែលមាននៅក្នុងស្រុកនោះ ក៍ដូចជាបណ្តាខេត្តផ្សេងៗ។

លោកបណ្ឌិត បានបន្តថា បើនិយាយពីតួពុទ្ធរូប គឺមានព្រះភ្នែន២១ម៉ែត្រ និងមានកម្ពស់២១ម៉ែត្រដូចគ្នា ដែលព្រះពុទ្ធអង្គនេះ គឺជាព្រះពុទ្ធផ្ចាញ់មារ។

ឧត្តមសេនីយ៍ទោ ខេង រ៉ា បាននិយាយថា ថវិកាសំរាប់កសាងព្រះពុទ្ធខាងលើ គឺពឹងផ្អែកលើសប្បុរសជន ហើយបច្ចុប្បន្ននៅមានការខ្វះខាតនៅឡើយ។ តែទោះយ៉ាងណាក្តី លោកថា នៅតែប្រឹងប្រែងកសាងបណ្តើររាល់ថ្ងៃដោយមិនបានបង្អង់ឡើយ។

លោកក៍បានបញ្ជាក់ឱ្យដឹងផងដែរថា កសាងព្រះអង្គធំផ្ចាញ់មារខាងលើនេះ គឺព្រះគ្រូចៅវត្តជ្រោះ ក្នុងឃុំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ មានមានគំរោងកសាងជាច្រើនឆ្នាំមកហើយ ដើម្បីទុកជាទីសក្ការៈបូជា និងសំរាប់គោរពបូជាចំពោះពុទ្ធបរិស័ទទូទៅ។

លោកនិយាយថា បើសិនជាព្រះអង្គធំនេះកសាងរួចរាល់ តំបន់នោះវានឹងក្លាយទៅជាតំបន់ទេសរណ៍ក្នុងស្រុកមួយដ៍សំខាន់ ហើយវានឹងស្រូបទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅទៅនោះមិនចាញ់តំបន់ទេសចរណ៍ក្នុងស្រុកផ្សេងៗឡើយ។

លោកបន្តទៀតថា តំបន់នោះក៍អាចក្លាយទៅជាតំបន់ទីគោរពបូជាដល់ប្រពលរដ្ឋគ្រប់ៗគ្នាផងដែរ៕srn

Post navigation