Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វាយកូនឃ្លីលើតុ បញ្ចប់ការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

Views: 2

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម ពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡាវាយកូនឃ្លីលើតុឆ្នាំ២០២២ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានកីឡាវាយសីរបស់ សហព័ន្ធនៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានមានប្រសាសន៍ថាៈការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូកថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួត ៤ វិញ្ញាសា រួមមាន វិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាប្រកួត ជាក្រុមបុរស ក១។
ការប្រកួតនេះ មានចំនួន ៧ រាជធានី ខេត្ត ក្រសួង រួមមាន ក្រសួងមហាផ្ទៃ ខេត្តកំពង់ចាម ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាបខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ មានកីឡាករ-កីឡាការិនី ៣៩ នាក់ គណៈប្រតិភូ និងគ្រូបង្វឹក ១៩ នាក់ ហើយក៏មានកីឡាវាយកូនឃ្លីលើតុជនពិការដែរ ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថាៈ នេះជាសកម្មភាពថ្មីមួយទៀត របស់សហព័ន្ធកីឡាវាយសីកម្ពុជាបានសហការល្អ បង្កើតឲ្យមានកីឡាវាយកូនឃ្លី លើតុជនពិការ តម្រូវឲ្យប្រទេសនីមួយៗ ត្រូវគាំទ្របង្កើតកីឡាប្រភេទនេះ ឲ្យកាន់តែច្រើនថែមទៀត ហើយកម្ពុជាត្រៀមលក្ខណៈ សម្រាប់ SEA GAMS និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។

កីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្តើមបានមេដាយក្តី សូមកុំបង្អង់ ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាកីឡាករ មានសិទ្ធផលខ្ពស់ ទាំងកីឡាករ គ្រូបង្វឹក និងចៅក្រម អាជ្ញាកណ្តាលដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA GAMES និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕/V-PC

Post navigation