Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង អាណត្តិទី៣

Views: 11

ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ក្រុងកំពង់ឆ្នាំង អាណត្តិទី៣ បើកនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុង និងលោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងមានការចូលរួម ក្រុមប្រឹក្សាក្រុង សង្កាត់ និង គណៈអភិបាលក្រុង ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង អាជ្ញាធរមន្រ្តីជំនាញ នៃក្រុងកំពង់ឆ្នាំងចូលរួមផងដែរ។

លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ឱ្យដឹងថាៈ វេទិកាផ្សព្វផ្សាយ​និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលក្រុង ទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំ កន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម អាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្រុង យកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ព្រមទាំងពង្រឹង ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

នៅក្នុងវេទិការនេះ ប្រជាពលរដ្ឋ បានលើកឡើង អំពីបញ្ហា និងសំណូមពរមួយចំនួន ដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន បានជួបបញ្ហាដែលទាមទារអោយជ្ញាធរក្រុង មន្រ្តីជំនាញជួយសម្របសម្រួល និងដោះស្រាយ ជូនពួកគាត់ ព្រោះនេះជាតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ ដូចជាការសាងសង់បំពានរំលោភលើដីចំណីផ្លូវ បញ្ហាប្រព័ន្ធលូរំដោះទឹក បញ្ហាអគ្គិសនី និងអនាម័យបរិស្ថាន និងការស្នើពន្លឿនចេញ ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅចំណុចផ្ទះប្រាំជាន់ ។

ចំពោះបញ្ហា និងសំណូមពរទាំងនេះ ត្រូវបានរដ្ឋបាលក្រុងកំពង់ឆ្នាំង និងមន្រ្តីជំនាញ ធ្វើការបំភ្លឺជូនប្រជាពលរដ្ឋស្របតាមនីតិវិធី  ព្រមទាំងបញ្ជូនក្រុមការងារជំនាញ ចុះផ្ទាល់ដល់ទីតាំង ដើម្បីពិនិត្យមើលជាក់ស្តែង នូវអ្វីដែលជាការលើកឡើងរបស់ ប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយតាមសភាពជាក់ស្តែង ។

លោក ឡុង សាងៀម បានវាយតម្លៃខ្ពស់លទ្ធផលសកម្មភាពការងាររបស់មន្រ្តីអាជ្ញាធរ មូលដ្ឋាន អនុវត្តនាពេលកន្លងមក ដែលបានអនុវត្តតាមតួនាភារកិច្ច ក្នុងការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានល្អប្រសើរ ប្រកដោយប្រសិទ្ធភាព និងគុណភាព ។

លោកប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ អាជ្ញាធរក្រុង ចៅសង្កាត់ មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញ នូវតួនាទីភារកិច្ច របស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និង សេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមឱ្យកាន់តែសកម្ម ក្នុងការអនុវត្តនូវ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

នៅក្នុងវេទិកានេះ បានទទួលសំណួរផ្ទាល់មាត់ និងសំណួរ ដាក់តាមប្រអប់សំបុត្រ សរុបចំនួន ១២ ផងដែរ ៕ V / N

Post navigation