Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិភាគ៖ តើ​បញ្ហា​ប្រជាធិបតេយ្យ​​នឹង​មាន​ការ​​​​កែ​​លម្អ​​​ទេ ក្រោយ​​វត្តមាន​អ្នក​រាយការណ៍​ពិសេស​​​ផ្នែក​​​​សិទ្ធិមនុស្ស​ UN ​មក​កម្ពុជា?

​ដំណើរ​មក​​បំពេ​ញ​​ទ​ស្សនកិ​ច្ចការងារ​​​​រប​ស់​អ្នក​រាយកា​រ​ណ៍ពិ​សេសអង្គ​ការ​ស​ហ​ប្រជា​ជា​​​តិ (UN)​​ លោ​​​ក វិ​ទិ​ត ​មុ​ន​តា​ប៊​ន ​មក​​កា​ន់ប្រ​ទេសក​ម្ពុ​ជា ​​រ​យៈ​ពេ​ល​ជា​ង​១​០​ថ្ងៃ ​ចំ​ពេលវិ​​​បត្តិ​ន​យោ​បាយ​​ ​និ​​​​ង​​សិទ្ធិ​មនុស្ស​នៅក​ម្ពុជា មិ​​នទាន់ត្រូ​​វបា​នស្ដារឡើងវិញ​នៅឡើ​យ​នោះ ​ប​​ង្កើតជា​កា​រចោ​ទសួ​រថា​តើ​​ក្រោ​យប​ញ្ច​​​ប់​​​​​​បេស​​ស​​​​ក​ម្ម​រ​​​ប​ស់​​​អ្នក​ជំ​​នា​​ញ​សិទ្ធិមនុ​ស្សអ​ន្ត​រ​ជាតិ​រូ​ប​នេះ​ ​បញ្ហា​ប្រជា​ធិប​តេយ្យ​នៅក​ម្ពុ​ជា​មា​ន​ការ​កែ​លម្អ​​ឬ​ទេ​?

​សា​​ស្ត្រាចារ្យវិ​ទ្យា​សាស្ត្រ​ន​​យោបា​យ ​លោក​ ឯ​ម​ ​សុ​វណ្ណ​រ៉ា ​យ​ល់ថា​ ​វ​ត្ត​មាន​រ​បស់​អ្ន​កជំនា​​ញសិទ្ធិ​ម​នុស្ស​អង្គ​កា​រ​ស​ហ​ប្រជាជាតិ ​មកកម្ពុជា​​ពេលនេះ​ នឹ​ងលើកយក​បញ្ហាស​ហគ​មន៍​អ​ន្តរ​ជាតិ​ និ​ងអង្គការសហ​ប្រ​ជា​​​​​ជា​តិ ដែ​លខ្វល់ខ្វាយ​ពា​ក់​ព័ន្ធ​នឹងកា​ររួ​ម​តូ​ចនៃ​លំ​ហសេ​រី​ភាព​ និ​ង​​ន​យោបាយ​។

ប៉ុ​ន្តែ​ជាទ​​ស្សនៈរបស់លោក ​​​សំណើទាំ​​ងអ​ស់នោះ​ បក្សកា​ន់អំណាច​កម្ពុ​ជា​នឹង​មិ​នឆ្លើយ​ត​បជា​វិជ្ជ​​​​មា​​​ន​​ទេ ​ដោយ​សារ​ការ​មិ​នឆ្លើ​យតបក​ន្លងទៅ ​មិនដែ​លមានឥ​​​​​ទ្ធិ​ពលអា​​​​​​​ក្រ​​ក់​ណាមួ​យ​មក​លើប​រិប​ទ​នយោ​​បា​​យ​បែ​​​បនេះ​ទេ ​ក្រៅតែ​ពីវិធា​នកា​រតិ​ចតួ​ច ដូច​ជា ការ​​​​​​ប​ង្កកទ្រព្យ​​សម្បត្តិម​ន្ត្រី​មួ​យចំ​​​នួ​​​​ន​តូច​ និង​ដ​កប្រ​​​ព័ន្ធ​​​​​​អ​​នុ​គ្រោះ​​​​​​​ព​​ន្ធ​​​ ២​០ភាគរ​​យ នៃ​ EB​A ​រ​បស់ស​ហភាព​អឺ​​រ៉ុ​​​​ប។

​លោក​ ឯ​ម​ ​សុ​វណ្ណ​រ៉ា ​គិត​ថា ​វិធាន​នេះនឹ​ង​​មិន​ធ្វើ​ឱ្យ​មេ​ដឹកនាំ​ន​យោ​បាយ​​​ក​ម្ពុ​ជា​បារ​ម្ភ​ពី​ទំ​នា​ក់ទំ​ន​ង​ការទូត​ឬពា​ណិជ្ជ​កម្ម​​​រប​ស់​​ខ្លួន ជំរុញដល់​​ការ​​ស្ដារ​ស្ថានភា​ពសិ​ទ្ធិមនុស្ស​និង​ប្រជា​ធិប​តេ​យ្យឡើង​វិ​ញ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍អន្តរជា​​តិនោះទេ​។ ប៉ុន្តែផ្ទុយទៅវិញ លោកថា របត់នយោបាយ​​​នា​ប៉ុ​ន្មានឆ្នាំចុងក្រោយ​នេះបាន​​ដើរប​ញ្ច្រាសទិសទៅនឹង​​​​​កង្វ​ល់រ​បស់​សហគមន៍អន្តរជាតិនេះ​ ដោយ​សារ​តែ​មាន​​កា​រចា​ប់ឃុំខ្លួនសកម្មជ​ន​​​​សិ​ទ្ធិម​នុស្ស​ បរិស្ថាន ​​​និង​​អ្នក​នយោបាយជំ​ទា​ស់ ជាដើ​ម​។​

យ៉ាង​ណា លោកគិតថា ស្ថា​នភាពនេះ​អាចនឹងត្រូវបានកែលម្អ ប្រសិនបើ​អង្គកា​​​រ​សហប្រជាជាតិហ៊ាន និ​​យា​​យ​ចំៗ ជាជា​ងទុកពេលឱ្យអ្នកន​​យោបា​យ​ឆ្លើ​​​យដោះសារ តាមរយៈការ​ការពាររបាយការណ៍​នៅក្រុមប្រឹ​​​​ក្សា​សិទ្ធិម​នុស្ស​​របស់អង្គការសហប្រជាជាតិ។

លោកថា៖ «លុះត្រាតែមានសម្ពាធខ្លាំងជាងនេះ​ពីសហគមន៍អន្តរជាតិ ឧទាហរណ៍ថា ក្នុងនាមសហគ​មន៍​អ​ន្តរជាតិ អាចអំពាវនាវចំៗ​តែម្តង​ឱ្យ​ [រដ្ឋាភិបាលកម្ពុជា] គោរពទៅតាមខ្លឹមសារនៃស្មារតីកិច្ចព្រមព្រៀ​​​​ងទីក្រុង​ប៉ារីស ដែល​រដ្ឋាភិបាលតែងតែដោះសារថាបានដាក់ចូលម​កក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ប៉ុន្តែអ​ត់​​​​បានអនុវត្ត បានតែដាក់ចូល»។

យ៉ាងណា លោកមើលឃើញថា ការដែលរបត់នយោបាយនៅកម្ពុជារអិលធ្លាក់ទៅក្នុងវិបត្តិ​ន​យោបា​យ​​ និង​សិទ្ធិមនុស្ស ដែល​សហគមន៍អន្តរជាតិ​​​ព្រួយ​បារម្ភ​ដូចបច្ចុប្បន្ន គឺដោយ​សារ​វប្បធម៌ក្រាញអំណាច​របស់អ្នកន​​យោ​​​បាយខ្មែរ ​និងកត្តាអន្តរជាតិ ដែលលោកថា ប្រទេស​មហាអំណាចយកចិត្តទុកដាក់​បញ្ហាកម្ពុជា​តិចតួច ខ​ណៈ​មហាអំណាចខ្លះទៀតគាំទ្រនិងលើកទឹកចិត្តរបត់នយោបាយបច្ចុប្បន្ន។

ជ្រុងមួយទៀត លោក​ ឯ​ម​ ​សុ​វណ្ណ​រ៉ា គិតថា ច្បាប់មួយចំនួនស្តីពីប្រជាធិបតេយ្យ​កម្ពុជា ដែល​តំណាងរាស្រ្ត​សហរដ្ឋអាមេរិកសំ​​​​​ដៅ​ដល់ការដាក់ទណ្ឌ​កម្មនិងបង្កកទ្រព្យសម្បត្តិឥស្សរជននយោបាយនោះ ក៏ជាសម្ពាធ​មួយទៀតជំរុ​ញ​ឱ្យ​​​មានការកែលម្អប្រជាធិបតេយ្យនៅកម្ពុជា​ដែរ បើច្បាប់នេះ​មានសុពល​ភាពហើយត្រូវបានអនុវត្តមែននោះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ឃើញថា ការ​កែល​ម្អស្ថាន​ភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ អាស្រ័យ​លើ​​ការប្ដេជ្ញាចិត្ត​របស់រដ្ឋាភិបាលកម្ពុជា ដែលមានកាតព្វកិច្ចពង្រឹង​នូវនីតិរដ្ឋ និងគោរពបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់។

បញ្ហានេះ លោកស្រីគូសបញ្ជាក់ថា វត្តមានអ្នករាយការណ៍ពិសេស​របស់អង្គការសហប្រជាជាតិ​លើ​ទឹកដី​កម្ពុជា ក្នុង​រយៈពេលជាងមួយសប្តាហ៍​នេះ​ ជា​ឱកាស​បង្កើន​នូវកិច្ចសន្ទនា​ជាមួយ​ភាគី​ពាក់​ព័ន្ធ ទាំងក្រុម​អង្គ​ការ​សង្គ​​​ម​ស៊ី​វិល និងរដ្ឋាភិបាល ដើម្បីឈ្វេងយល់ពីបច្ចុប្បន្នភាព​នៃស្ថានភាព​សិទ្ធិ​មនុស្ស និងធ្វើ​របាយការណ៍ដា​ក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោកស្រីយល់ឃើញថា បើស្ថានភាពសិទ្ធិមនុស្សមិនត្រូវបានកែលម្អទាន់ពេលទេ នឹងប៉ះពាល់ដល់អភិ​បាល​​កិច្ច ហើយអាចនឹងធ្វើឱ្យការខិតខំប្រឹងប្រែងរួមគ្នារបស់​សង្គមស៊ីវិលនិងរដ្ឋាភិបាលលើគោលការ​ណ៍​​ប្រជាធិបតេយ្យ អាចនឹងបរាជ័យ។

តែយ៉ាងណា​ លោកស្រីថា៖ «ខ្ញុំនៅតែមានក្ដីសង្ឃឹមថា ដោយសារស្មារតីនៃរដ្ឋធម្មនុញ្ញ យ៉ាងហោចណាស់ យើងនៅមានការចូលរួមពីអ្នកទាំងឡាយដែលគាត់ខ្វាយខ្វល់ពីសង្គមយើងហ្នឹង។ យើងនឹងអាចមានភាពប្រសើរ តាមរយៈការចូលរួមពីពលរដ្ឋទាំងអស់គ្នាហ្នឹង»។

ប្រហាក់ប្រហែលគ្នា​នេះដែរ នាយកមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មិនបានចងកាតព្វកិច្ច​បណ្ដាប្រទេសដែល​​ជារដ្ឋសមា​ជិក​នោះ​ទេ។ ប៉ុន្តែលោក​ថា យន្តការនេះអាចនឹងធ្វើឱ្យកម្ពុជា​ខាតបង់​ខាង​ទំនាក់​ទំនង ដើម្បីទាញយកប្រយោជន៍ទាំងខា​ង​ន​​យោបាយនិងសេដ្ឋកិច្ច បើរបត់នយោបាយធ្វើឱ្យ​កម្ពុជារអិល​ធ្លាក់​ទៅក្នុងបញ្ជីខ្មៅ​នៃការរំលោភសិ​ទ្ធិ​មនុស្សនោះ។

លោកថា៖ «ការកែប្រែលក្ខខណ្ឌសិទ្ធិមនុស្សនេះ សំខាន់រឿងឆន្ទៈអ្នកដឹកនាំដែរ បើសិនឆន្ទៈអ្នកដឹកនាំប្រទេស លោកចង់បានប្រទេសយើងមួយលែងឱ្យបែកបាក់សង្គម លែងបែកបាក់ជាតិ ឈប់ឈ្លោះគ្នា គ្មានជម្រើសអីក្រៅពីយើងគោរព[រដ្ឋ]ធម្មនុញ្ញ គោរព​សិទ្ធិ​មនុស្ស គោរព​គោលការណ៍ជាសកលអីហ្នឹងទេ»។

យ៉ាង​ណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញ​នេះ បានបង្ហោះសារលើហ្វេស​ប៊ុក​របស់​លោក ក្រោយជួបជាមួយ​អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជា​តិប្រចាំនៅកម្ពុជា ​លោ​ក វិទិត មុនតាប៊ន ថា​ការ​បើកលំហសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវដើរ​តួ​ទន្ទឹម​នឹងនីតិរដ្ឋ។

លោកបញ្ជាក់ថា៖ «ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ និងនាំទៅជាអនាធិបតេយ្យ។ ក្នុ​​ង​ស្មារតីនេះ កម្ពុជាចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យមានការទទួលខុសត្រូ​វ ធ្វើការរិះគន់ដោយស្ថាបនា »។

បន្ថែមពីនេះ លោកស្រី ចក់ សុភាព គូសបញ្ជាក់ថា  បើគេនិយាយដល់គោលការណ៍​​នីតិរដ្ឋ រដ្ឋត្រូវ​ធានាយុត្តិ​​ធម៌ដល់ពលរដ្ឋគ្រប់និន្នាការដោយ​​គ្មានការ​រើសអើង រួម​ទាំង​ធានា​ដល់​សិទ្ធិ​បញ្ចេញមតិ និង​ជួប​ជុំដែល​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ និងគោលការណ៍សកល។ តែយ៉ាងណា លោកស្រីថា បច្ចុប្បន្ន​ ជា​ញឹក​ញាប់ តួអង្គសង្គម​ស៊ីវិល​ដែលហ៊ាន​ចេញ​មុ​ខ​រិះ​គន់ ឬ​ធ្វើ​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​មូល​ដ្ឋាន រាប់ទាំង​សិទ្ធិ​ប្រមូល​​ផ្ដុំជាដើម តែង​តែ​​រងនូវ​ការ​គា​បស​​ង្កត់ និងប្រឈមនឹងផ្លូវច្បាប់ ខណៈជនល្មើស​បទ​ឧក្រិដ្ឋធំៗ​ពាក់ព័ន្ធ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ ត្រូវរួចខ្លួន និង​​ករ​​ណី​​ខ្លះទៀត ពាក់ព័ន្ធអំពើហិង្សា ឬឃាត​កម្ម​ទៅ​លើ​អ្នក​សារព័ត៌មាន​ខ្លះ ជនដៃដល់មិ​​នត្រូ​វបាននាំខ្លួ​​នមក​ផ្តន្ទាទោសទេ។

បញ្ហា​នេះ អ្នក​ជំនាញ​នយោបាយ លោក ឯម សុវណ្ណរ៉ា បារម្ភថា កម្ពុជាអាចនឹងជួបវិបត្តិខាងផ្នែកការទូត និ​​​ង​សេដ្ឋកិច្ច ជាមួយក្រុមប្រទេសលោកសេរី  ដូចបណ្ដាប្រទេសផ្ដាច់ការមួយចំនួន បើស្ថានភាពសិទ្ធិម​​នុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានកែលម្អទាន់ពេលនោះ៕