Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិធី​៦​យ៉ាង​ក្នុងការ​ធ្វើឪ្យ​គេ​ងលក់​បាន​លឿន

Views: 1

ដោយៈ health.com.kh

ដើម្បីឪ្យអ្នកគេងបានល្អ និងលឿន អ្នកត្រូវរៀបចំខ្លួន និងចូលគេងតាមទំលាប់ឪ្យបានត្រឹមត្រូវ ខាងក្រោមនេះជាជំនួយខ្លះ ដែលអាចជួយឪ្យអ្នកគេងលក់បានលឿន

-​ចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹម ក៍ពេលល្ងាច ព្រោះការលំហាត់ប្រាណបង្ហាញថា វាអាចជួយបំបាត់ការឈឺចាប់នៅក្នុងរាងកាយបាន ហើយក្នុងនោះក៍មានការបំបាត់ការគេងមិនលក់ដែរ ការចំណាយពេលពីរ២០ ទៅ៣០នាទីហាត់កីឡាជារៀងរាល់ថ្ងៃពិតអាចបំបាត់កង្វល់ការគេងមិនលក់បាន

-​គ្រប់គ្រងភាពតានតឹង ពីព្រោះវាអាចកំចាត់ភាពលំបាកចិត្ត និងការគិតមមៃបានដែលមានក្នុងខ្លួនរបស់អ្នក ដើម្បីកាត់បន្ថយភាពតានតឹង អ្នកអាចចេញដើរលំហែខួរក្បាល នៅខាងក្រៅម្នាក់ឯង ជាក្រុម ស្តាប់ចំរៀង គូគំនូរ មើលទូរទស្សន៍ និងធ្វើអ្វីៗជាច្រើនទៀតដែលអាចចូលចិត្តធ្វើ

-​គេងពេលថ្ងៃប្រសិនជាអ្នកត្រូវការវា ការគេងពេលថ្ងៃមួយស្របក់អាចផ្តល់កំលាំង ធ្វើឪ្យខួរក្បាលស្រឡះ សំរាប់ធ្វើអ្វីនៅពេលរសៀល និងល្ងាច ប៉ុន្តៃត្រូវប្រាកដថា អ្នកគេងមិនឪ្យលើសរយះពេល៣០នាទី ធ្វើដូច្នេះវានឹងមិនអាចប៉ះពាល់ដល់ការគេងពេលយប់របស់អ្នកនោះទេ

-​ញាំអាហារដែលផ្តល់សុខភាពល្អ និងមានទំលាប់ល្អក្នុងការញាំ មនុស្សមួយចំនួនចូលចិត្តញាំអាហារពេលល្ងាចច្រើន ហើយសំរាប់អ្នកវិញ គួរតែញាំឪ្យមានទំលាប់ល្អ គឺញាំកុំឪ្យតិចពេក ក៍ច្រើនជ្រុល ការញាំអាហារនេះដែរ អ្នកគួរតែញាំឪ្យបានមុនពីរម៉ោងមុនពេលចូលគេង ពីព្រោះការធ្វើបែបនេះ វានឹងមិនប៉ះពាល់ដល់ការរំលាយអាហារ និងការគេងរបស់អ្នក ជាងនេះទៅទៀត ដើម្បីគេងឪ្យបានលក់ស្រួល និងលឿនអ្នកគួរចៀងវាងញាំកាហ្វេ និងជាតិស្រវឹងជាដើម

-​បង្កើតទំលាប់គេង ដោយធ្វើការរៀបចំខ្លួនមុនពេលគេង ចូលគេង និងភ្នាក់ឡើងឪ្យបានទៀតពេល ពីព្រោះវាអាចជួយឪ្យអ្នកឆាប់គេងលក់ និងគេងលក់បានយូរ បិទអគ្គិសនីក្នុងបន្ទប់គេង និងរក្សាសីតុណ្ណភាពក្នុងបន្ទប់កុំឪ្យក្តៅ

-​ចេញក្រៅយកពន្លឺពេលព្រឹក អាចឪ្យកោសិកាក្នុងខ្លួននាក់ភ្ញាក់ និងធ្វើការទៀងទាត់ ពន្លឺព្រះអាទិត្យចន្លោះពេលព្រឹករហូតដល់ម៉ោងព្រឹក/PC

Post navigation