Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២២

Views: 4

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈលោក សោម វឺន ប្រធានក្រុមប្រឹក្សា ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈ ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរក្សាបាននូវស្ថិរភាពនយោបាយសុខសន្តិភាពយ៉ាងល្អប្រសើរក្នុងការជំរុញការអនុវត្តនូវសិទ្ធិចម្បងទាំងបួនរបស់កុមារ។

លោក សោម វឺន ថ្លែងដូចនេះកាលពីព្រឹកថៃ្ងទី១ ខែមិថុនាឆ្នាំ២០២២ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកុមារអន្តរជាតិ១ មិថុនា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ស្ថិតក្នុងស្រុករលាប្អៀរ ។

លោក សោម រិន បានបន្តថានៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដសម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកទិញវ៉ាក់សាំងចាក់ជូនកុមារ យុវជន យុវនារី និង ប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីបង្ការ និង ទប់ស្កាត់ជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

លោក សោម វឺន ក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ សិស្សនុសិស្សគ្រប់អាយុនិងមានក្នុងបញ្ជីឈ្មោះបោះឆ្នោតនិង ប្រជា
ពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ អោយបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ចុងបញ្ចប់គណ:អធិបតីបានចែកជូនអំណោយដល់សិស្សពូកែលេខ១ចំនួន៤១នាក់ ដែលមាន សៀវភៅ ប៊ិច សាប៊ូដុំនិង ថវិកាមួយចំនួននិង សិស្សក្រីក្រចំនួន២៤នាក់ក៏បានទទួលដូចគ្នានេះដែរ៕សរន

Post navigation