Views: 6
ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ លោក យិន សាវ៉េនអភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងនៅការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សនុស្សសិស្ស ក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ដែលបានរៀបចំតាំងពិពណ៌សមិទ្ធិផលស្នាដៃរបស់សិស្ស ដើម្បីសិ ស្សានុសិស្សមានបំណិនជីវិត និងបទពិសោធន៍ល្អៗក្នុងការចាប់យកអាជីពនៃការងារក្នុងពេលអនាគត។
លោកអភិបាលរងខេត្ត បានបន្តថា ការតាំងពិព័រណ៍នេះបានបង្ហាញអំពីចំណេះ ដឹង និងចំណេះធ្វើរួមទាំងសមត្ថភាពរបស់សិស្សគ្រប់ថ្នាក់ចំណេះដឹងបំណិនជីវិតនេះមានន័យថា បើយើងរៀនពីឡានត្រូវចេះធ្វើឡាន រៀនអំពីធាតុអាកាសត្រូវយល់ដឹងអំពីការប្រែប្រួលនៃធាតុអាកាស រៀនពីសុខាភិបាលត្រូវចេះវិទ្យាសាស្រ្តនៃសុខាភិបាល។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថាតាមការណែនាំរបស់លោកអភិបាលខេត្ត យើងនឹងចុះពិនិត្យមើលការលក់ដូរចំណីអាហារនៅក្នុងសាលាគ្រប់កម្រិតនៅក្នុងខេត្ត គឺពិនិត្យបរិស្ថាន អនាម័យ សួនច្បារ សំលៀកបំពាក់សិស្ស សោភ័ណភាពសាលា និងដោយត្រូវជ្រើសរើសយកសាលារៀនជាគំរូ។
លោកស្រី លឿង បញ្ញាវុធ នាយិកាស្ដីទីវិទ្យាល័យព្រះបាទសុរាម្រិត ក្នុងពិធីនេះបានរាយការណ៍ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២៣នេះ វិទ្យាល័យមានបុគ្គលិកសិក្សាសរុបចំនួន១៦៤នាក់ ស្រី៦៥នាក់មានសិស្សសរុប២.៨៥២នាក់ ស្រី១.៥៦៤ នាក់ និងមានថ្នាក់រៀន៥៩ថ្នាក់។ ដោយ ឡែកក្នុងឆ្នាំ២០២៣ នេះមានសិស្សពូកែថ្នាក់ជាតិចំនួន៤នាក់ ស្រី១នាក់ ។
លោកគ្រូ ឡុង ស៊ីដាវុធ ប្រធានក្រុមបច្ចេ កទេសគណិតវិទ្យាខេត្ត និងជាប្រធានបរិស្ថានវិទ្យាល័យ និងអ្នកគ្រូ អេងណាទី គ្រូរូបវិទ្យា នៃវិទ្យាល័យ បានឱ្យដឹងថា ការរៀបចំពិធីតាំងពិព័រណ៍នេះឡើងដើម្បីឱ្យសិស្ស បញ្ចេញសមត្ថភាពចំណេះដឹងដែលបានខិតខំសិក្សាកន្លងមក ដើម្បីមានបំ ណិនជីវិតក្នុងការឈានទៅចាប់អាជីពមុខរបរអ្វីមួយក្នុងពេលអនាគត។ ក្នុងនេះដែរក៏មានការតាំងពិព័រណ៍ម្ហូបអាហារ នំចំណីរបស់ខ្មែរជាង៦០មុខផងដែរ ជាស្នាដៃរបស់សិស្ស ដើម្បីបង្ហាញពីចំណេះដឹង និងចំណេះធ្វើសម្រាប់ជាបទពិសោធន៍ ក្នុងពេលរៀបចំពិធីតាំងពិព័រណ៍ ពេលក្រោយទៀត៕/r










