Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិទ្យាស្ថានអភិវឌ្ឍបៃតងសកល GGGI គាំទ្រ និង សាទរចំពោះជោគ ជ័យ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន

Views: 1

ដោយ៖ដេប៉ូ/ភ្នំពេញ៖ កញ្ញា ស៊ូមី គីម(Shomi Kim) តំណាងប្រចាំ ប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានសាទរចំពោះ ជោគជ័យក្នុងជំហានទី១ ដែលក្រសួងបរិស្ថានសម្រេចបានក្នុង យុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ក្រោមប្រធាន បទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ការលើកឡើងរបស់តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល GGGI នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

កញ្ញា Shomi Kim បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល នឹងចូលរួមគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនេះ តាមរយៈការផលិតជីវប្លាស្ទិក (Bio degradable plastic) និងការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និង វិទ្យាស្ថានGGGI ឲ្យកាន់តែល្អប្រសើរ ថែមទៀត។

ចំណែកលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល ដែលបានសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការគាំទ្រដល់ការគ្រប់គ្រងវិស័យបរិស្ថាន ចាប់ពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះ។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុង អនុវត្ត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ជាមួយនឹងសិស្សានុសិស្សប្រមាណ ជាងមួយលាននាក់ហើយ នៅតាមសាលារៀនជាង១ ០០០ ក្នុង ប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត។
លោករដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការគាំទ្រ ក្នុងភាពជាដៃគូ ហើយក្រសួងនឹងបន្តក្នុងភាពជាម្ចាស់ នៃយុទ្ធនាការកាត់បន្ថយ ការ ប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបានគោលដៅរួមគ្នា ជាមួយវិទ្យាស្ថាន អភិវឌ្ឍន៍ បៃតងសកល ចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕សរន/ N

Post navigation