Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វៀតណាម​កំពុង​ព្យាយាម​បញ្ឈប់​វាលស្រែ​ពី​ការបង្ក​កម្តៅ​លើ​ផែនដី​

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាល​ពី​កុមារភាព សុង វ៉ាន់ ខាញ់ (Dong Van Canh) នៅ​ចាំ​មើល​ភ្លើង​ខណៈ​វាលស្រែ​នៃ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​របស់​វៀតណាម​ត្រូវ​បាន​ដុត​ដើម្បី​សម្អាត​​ជញ្ច្រាំង​យក​ដី​ដាំ​ដំណាំ​បន្ទាប់ ដោយ​ធ្វើឱ្យ​មេឃ​ខ្មៅ​ងងឹត និង​ធ្វើឱ្យ​ខ្យល់​ជោរជន់​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ខ្លាំងក្លា​។​

​ស្រែ​ត្រូវបាន​ស្តីបន្ទោស​ប្រហែល ១០% ចំពោះ​ការបំភាយ​ឧស្ម័ន​មេតានជាស​កល ជា​ឧស្ម័ន​ដែល​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​បាន​បង្កើន​កម្តៅ​ប្រហែល ៨០ ដង​ស្មើនឹង​កាបូនឌីអុកស៊ីត​ដែរ​។​

​ជាធម្មតា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ផោម លាមក​គោក្របី​និង​ការ​ភើ​របស់​វា កម្រិត​ខ្ពស់​នៃ​មេតាន​ក៏​ត្រូវបាន​បង្កើត​ដោយ​បាក់តេរី​ដែល​ដុះ​នៅ​ក្នុង​វាលស្រែ​លិច​ទឹក​ផងដែរ​ហើយ​នឹង​ធំ​លូតលាស់​ប្រ​​សិន​បើ​ចំបើង​នៅ​សេសសល់​ក្នុង​ស្រែ​បន្ទាប់ពី​ប្រមូល​ផល​។​

​សារ​របស់​អ្នកវិទ្យាសាស្ត្រ​គឺ ៖ ស្រែ​មិនអាច​ត្រូវបាន​ព្រងើយកន្តើយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​នោះ​ឡើយ​។​

​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ លោក​ខាញ់​សព្វថ្ងៃ​ជា​កសិករ​អាយុ ៣៩​ឆ្នាំ មិន​បាន​ទុក​ចំបើង​ឱ្យ​រលួយ​លើ​ស្រែ​ឬក៏​ដុត​វា​ចោល​ដូច​ឪពុក​ម្តាយ​របស់​គាត់​បា​ន​ធ្វើ​ពី​មុន​នោះទេ​។​

​ជំរុញ​ទឹកចិត្ត​ដោយ​ការចងចាំ​កាលពី​ក្មេង​ដែល​ត្រូវ​បង្ខំចិត្ត​រត់​ពួន​ក្នុង​ផ្ទះ​នៅ​ថ្ងៃ​ដែល​ផ្សែងហុយ​ខ្លាំង ពេលខ្លះ​ឈ្លក់​ធ្ងន់ធ្ងរ​ធ្វើឱ្យ​គាត់​ប្រកាច់​ឬ​សន្លប់ គាត់​ក៏បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​មួយ​​ដែល​ប្រមូល​ចំបើង​ចេញពី​វាលស្រែ ហើយ​ប្រែ​វា​ទៅ​ជា​ផ្សិត​និង​ជីរ​សរីរាង្គ រក​ចំណូល​បាន​បន្ថែម​ពី​រឿង​នោះ​ទៀតផង​។​

​ដៃ​ចង្អុល​ទៅ​ចំបើង លាមក​គោ និង​ជម្រុក​អង្កា​មដ៏ធំ ដែល​នឹង​ក្លាយ​ជា​អាហារ​មាន​ជីវជាតិ​សម្រាប់​ដំណាំ​តំបន់​ទន្លេមេគង្គ​ក្នុងពេល​ឆាប់ៗ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​”​ប្រសិន​​បើ​យើង​អាច​ប្រមូល​ចំបើង ហើយ​រក​លុយ​បាន ពួក​យើង​ទាំងអស់​គ្នា​នឹង​ទទួលបាន​ផលប្រយោជន៍​”៕

លោក​ខាញ់​ប្រមូល​ចំបើង​ទៅ​ផលិតជា​ផ្សិត លែង​ដុតចោល​ដូច​មុន​ទៀត​ហើយ

Post navigation