Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វៀតណាម​ស្នើសុំ​អោយ​តៃវ៉ាន់​លុបចោល​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្បែរ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(VNExpress)៖ វៀតណាម​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រឆាំង​នឹង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​សមុទ្រ​ជុំវិញ​កោះ អ៊ី​ទូ អា​បា​(Itu Aba)​ដែល​វៀតណាម​អះអាងថា​ជា​ផែន​នៃ​ប្រជុំ​​កោះ​ស្ព្រ៉ា​ត​លី​(Spratly )​របស់​វៀតណាម និង​បាន​ស្នើសុំ​អោយ​តៃវ៉ាន់​កុំ​ធ្វើអំពើ​ដូច្នេះ​សាជាថ្មី​។​

​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​វៀត​ណា​ម​លោក ផាំ ធូ ហាង​(Pham Thu Hang)​បាន​និយាយថា​«​តៃវ៉ាន់​រៀបចំ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​សមុទ្រ​ជុំវិញ​កោះ​អ៊ី​ទូ អា​បា ដែល​ជា​ផ្នែក​នៃ​​កោះ​ស្ព្រ៉ា​ត​លី​របស់​វៀតណាម​។​វា​រំលោភ​អធិបតេយ្យភាព​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​ព្រមទាំង​គំរាម​សន្តិភាព ស្ថិរភាព សុវត្ថិភាព​និង​សន្តិសុខ​សមុទ្រ ហើយ​ធ្វើអោយ​ស្មុគស្មាញ​ស្ថានការណ៍​នៅ​សមុទ្រ​ខាង​​កើត​»​។​

​វៀតណាម​ហៅ​សមុទ្រ​ចិន​ខាងត្បូង​ថា សមុទ្រ​ខាងកើត​៕

​អ៊ី​ទូ អា​បា ជា​កោះ​នៅ​ផ្នែក​នៃ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​របស់​វៀតណាម​

Post navigation