Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វិមាន​ក្រឹម​ឡាំង​នឹង​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​ថែមទៀត​នៅក្នុង​ពិធី​ថ្ងៃ​សុក្រ​នេះ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា រុស្ស៊ី​នឹង​កាត់​យក​តំបន់​កាន់កាប់​ចំនួន​បួន​នៃ​អ៊ុយ​ក្រែន​នៅក្នុង​ពិធី​ដ៏​ធំ​មួយ​នៅក្នុង​វិមាន​ក្រឹម​ឡាំង​នៅ​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​នេះ បន្ទាប់​ពី​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គំរាម​ថា គាត់​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទឹកដី​។​

​ការគំរាមកំហែង​នេះ​មិន​បាន​រារាំង​ការវាយលុក​ដ៏​ខ្លាំងក្លា​របស់​អ៊ុ​យក្រែន ដែល​បាននិងកំពុង​រុញច្រាន​កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​កំពុង​ស្ថិតនៅ​មាត់ទ្វារ​នៃ​ទីក្រុង​លី​ម៉ាន់ (Lyman)​ខេត្ត​​ដូណិត​ស​ខ៍ ដែល​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​វាយលុក​អស់​ជាច្រើន​សប្តាហ៍ មុន​ពេល​ដណ្តើម​បាន​វា​នៅ​រដូវក្តៅ​នេះ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ការ​កាត់​យក​តំបន់​ទាំង​បួន​នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការ​នៅក្នុង​ពិធី​ធំ​មួយ​នៅ​ក្រុង​មូ​ស្គូ​ហើយ​ថា​លោកពូ​ទីន​នឹង​ថ្លែង​សុន្ទ​រក​​ថា “​សំខាន់​” ។​

​បន្ទាប់​មក​មេដឹកនាំ​រុស្ស៊ី​ខ្លួនឯង​បាន​ស្តីបន្ទោស​ជម្លោះ​នៅ​អ៊ុយ​ក្រែន​លើ​លោក​ខាងលិច ហើយ​និយាយ​ថា ជម្លោះ​នៅក្នុង​អតីត​សហភាពសូវៀត​គឺជា​លទ្ធផល​នៃ​ការដួលរលំ​របស់ខ្លួន​។​

​វោហា​សាស្ត្រ​នេះ​គឺ​ផ្អែក​លើ​ឃ្លា​ដ៏​ល្បីល្បាញ​របស់​គាត់​ដែល​ថា​ការដួលរលំ​នៃ​សហភាពសូវៀត​គឺជា​សោកនាដកម្ម​ហើយ​ថ្មីៗ​នេះ​គាត់​បាន​លើកឡើង​ថា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គួរតែពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ម្តង​​ទៀត​លើ​អតីត​តំបន់​សូ​វៀត​៕

​​ការ​កាត់​យក​តំបន់​ទាំង​បួន​នឹង​ត្រូវ​ធ្វើឡើង​ជា​ផ្លូវការ​នៅក្នុង​ពិធី​ធំ​មួយ​នៅ​ក្រុង​មូ​ស្គូ​

Post navigation