Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តួលេខនេះពិតជាគួរឱ្យរន្ធត់ណាស់ប៉ុន្តែស្ថិតិមរណភាពដោយការសេពគ្រឿងញៀនជ្រុលមិនអាចបង្ហាញពេញលេញអំពីវិបត្តិដែលកំពុងវាយលុកនៅសហរដ្ឋអាម៉េរិកបានទេ ដូច្នេះវេបសាយ DailyMail.com បានចងក្រងឯកសារអំពីការឈឺចាប់នៅក្នុងសហគមន៍មួយចំនួនដែលរងផលប៉ះពាល់ខ្លាំងបំផុត។
មានអ្នកស្លាប់ចំនួន ១០៧.៦២២ នាក់ដោយសារការសេពថ្នាំញៀនលើសកម្រិតនៅក្នុងសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២១ គឺកើនឡើងជិត ១៥ ភាគរយធៀបនឹងឆ្នាំមុនហើយនិន្នាការជាតិដ៏គួរឱ្យភ្ញាក់ផ្អើលបង្ហាញសញ្ញាតិចតួចនៃការថយចុះវិបត្តិនេះ។
គ្រាន់តែថ្នាំញៀន Fentanylត្រឹមពីរមិល្លីក្រាម ពោលគឺប៉ុនចុងខ្មៅដៃ ក៏មានគ្រោះថ្នាក់ដល់ជីវិតដែរ ហើយទោះជាទទួលបានជោគជ័យទូទាំងប្រទេសក្នុងការបង្ក្រាបមេជួញដូរគ្រឿងញៀនក៏ដោយ ក៏អាជ្ញាធរនៅតែទទួលស្គាល់ថាមិនមានទីបញ្ចប់សម្រាប់វិបត្តិរីករាលដាលនៃវិបត្តិនេះបានទេ។
ថ្នាំញៀនប្រភេទ Xylazine ដែលគេស្គាល់ថា “Tranq” ឥឡូវនេះកំពុងធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរ។ ជារឿយៗវាត្រូវបានផ្សំជាមួយថ្នាំញៀន Fentanylហើយផលប៉ះពាល់ដ៏គួរឱ្យរន្ធត់របស់វាគឺបណ្តាលឱ្យមានខ្ទុះ “ស៊ីសាច់” ខាងក្នុងសរីរាង្គ ហើយអ្នកញៀននឹងសន្លប់ស្តូកស្តឹង នៅពេលណាដែលពួកគេបាត់បង់អារម្មណ៍នៅក្នុងសាច់ដុំ។
រូបភាពដ៏អាក្រក់ទាំងនេះបង្ហាញពីការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស ខណៈអ្នកសេពថ្នាំញៀន Fentanyl និង Tranq “បែបខ្មោចឆៅ”បានដួលសន្លប់នៅលើដងផ្លូវពោរពេញដោយសំរាមម្ជុលលាតសន្ធឹងពីរដ្ឋវ៉ាស៊ីនតោនរហូតដល់រដ្ឋម៉ាសសាឈូសសេត និងពីទីក្រុងល្វីសៀណារហូតដល់ទីក្រុងហ្វីឡាដែលហ្វៀ៕









វិបត្តិអ្នកញៀនថ្នាំកើតឡើងសឹងតែនៅគ្រប់ទីក្រុងទាំងអស់របស់អាម៉េរិក