Cambodia

វិបត្តិកូវីដ-១៩ ក្លាយជាឱកាសសម្រាប់កញ្ញា សុគន្ធារី បង្កើតអាជីវកម្មផ្នែកទេសចរណ៍ ភ្ជាប់ការអប់រំ

ជាតិ

សេដ្ឋកិច្ច

វិបត្តិកូវីដ-១៩ ក្លាយជាឱកាសសម្រាប់កញ្ញា សុគន្ធារី បង្កើតអាជីវកម្មផ្នែកទេសចរណ៍ ភ្ជាប់ការអប់រំ

ភ្នំពេញ៖ ទន្ទឹមនឹងមានអាជីវកម្មតូច-ធំជាច្រើន បានបង្ខំចិត្តបិទទ្វារនិងផ្អាកដំណើរ ព្រោះតែបញ្ហាឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ យុវតី មេ សុគន្ធារី បានបង្កើតក្រុមហ៊ុនទេសចរណ៍មួយឡើង ដោយមានផ្សារភ្ជាប់នឹងការអប់រំ។ ម្ចាស់អាជីវកម្មថ្មី(Startup)វ័យ២៣រូបនេះ បានអះអាងថា កូវីដ-១៩ ដែលជាបញ្ហាដ៏ធំសម្រាប់អាជីវកម្មទូទៅនោះ គឺបានផ្តល់ឱកាសឱ្យកញ្ញាមានពេលវេលាគ្រប់គ្រាន់ ក្នុងការស្រាជ្រាវ និងរៀបចំខ្លួនបានយ៉ាងល្អ  ដើម្បីរួមចំណែកស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-អ្នក ស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានជាមួយកញ្ញា មេ សុគន្ធារី  ស្ថាបនិកនៃក្រុមហ៊ុន PUTHI Travel ED ដូចតទៅ៖  

ក្រៅតែពីមានក្តីស្រលាញ់ និងបទពិសោធន៍ការងារប្រមាណជា៥ឆ្នាំក្នុងវិស័យទេសចរណ៍ បានរុញច្រានឱ្យយុវតី សុគន្ធារី សម្រេចចិត្តបង្កើតStartup ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ គឺការមានឆន្ទៈខ្ពស់ក្នុងការរួមចំណែកស្តារឡើងវិញ នូវវិស័យទេសចរណ៍កម្ពុជាដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ-១៩។  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ សុគន្ធារី បានអះអាងដូច្នេះ៖«នេះជាពេលវេលាដ៏ត្រឹមត្រូវរបស់ខ្ញុំក្នុងការបង្កើតអាជីវកម្មឡើង»។ 

បើតាមកញ្ញា មេ សុគន្ធារី អ្វីដែលក្រុមហ៊ុនPUTHI Travel ED អាចរួមចំណែកក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា គឺការរៀបចំដំណើរកម្សាន្តទៅតាមរមណីយដ្ឋានធម្មជាតិ(Eco-Tourism)នានាដើម្បីផ្តល់ប្រភពចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានបាត់បង់ចំណូលទាំងស្រុងពីភ្ញៀវទេសបរទេសក្នុងរយៈពេលជិត១ឆ្នាំមកនេះ ព្រោះតែវិបត្តិកូវីដ-១៩។ 

យុវតីមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះបានរៀបរាប់ថា៖«ពលរដ្ឋពីមុនដែលធា្លប់ផ្តល់សេវាកម្មទេសចរណ៍ឱ្យភ្ញៀវបរទេស ពេលនេះកំពុងជួបបញ្ហា។ អ៊ីចឹងអ្វីដែលយើងធ្វើបាន គឺជួយគាំទ្រដល់ពួកគាត់។ នៅតែជួយនាំភ្ញៀវក្នុងស្រុកទៅតំបន់ពួកគាត់ ដើម្បីឱ្យពួកគាត់មានចំណូលបន្ថែម»។ លើសពីនេះទៅទៀត ការរៀបចំដំណើរកម្សាន្តរបស់កញ្ញា សុគន្ធារី ក៏មានបញ្ចូលនូវការផ្សព្វផ្សាយតំបន់ទេសចរណ៍នានាក្នុងស្រុកខ្មែរ ដោយរួមបញ្ចូលទាំងផ្នែកអប់រំ និងចំណេះដឹង ផងដែរ។

«ចំណេះដឹងផ្នែកជំនាញទន់(Soft Skill), ចំណេះដឹងភាពជាអ្នកដឹកនាំ, ចំណេះដឹងផ្នែកបរិសា្ថន និងសង្គម...ជាដើម ដែលយើងបញ្ចូលបន្ថែមក្នុងដំណើរកម្សាន្តនេះ នឹងជួយដល់យុវជន ក្រុមការងារ ឬក៏ជួយប្រជាជនខ្មែរយើងដែលធ្វើកម្សាន្តជាមួយPUTHI Travel ED នឹងទទួលបានការរៀនសូត្រដើម្បីអភិវឌ្ឍខ្លួន ដោយអមជាមួយនឹងភាពរីករាយនៃដំណើរកម្សាន្តនីមួយៗខុសប្លែកគ្នា»។ នេះជាការលើកឡើងរបស់កញ្ញា មេ សុគន្ធារី ម្ចាស់ក្រុមហ៊ុន PUTHI Travel ED ដែលទើបបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២០៕ 


© រក្សាសិទ្ធិដោយ thmeythmey.com

Football news:

Agent about Wendel in Zenit: A risky deal, may not be justified
Shevchenko about Ukraine at Euro 2020: Goal-minimum-exit from the group
Tottenham are Interested in Southampton's top scorer Ings. He has 7 goals in 13 Premier League games
Midfielder Loko Berkovskiy focuses on de Bruyne: I give passes more often, I don't hit many goals, but I draw conclusions
Ex-coach Genoa Nicola took charge of Torino
Lampard on 8th place Chelsea: I can handle the pressure
Wegorst-the first in the history of Wolfsburg to score 12 goals in the 1st round of the Bundesliga. He is in the top 3 of the goalscoring race