Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វើល​ខាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ ៖ ប្រេ​ស៊ីល​ឈ្នះ​ងាយៗ​លើ​កូរ៉េខាងត្បូង ខណៈ​ក្រូ​អាស៊ី​ឈ្នះ​ជប៉ុន​តាមរយៈ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នី​ម៉ា​ដែល​ទើប​ជា​ពីរ​បួស​វិញ​បាន​ស្ថិតក្នុង​ចំណោម​អ្នក​ស៊ុត​បញ្ចូល​ទី ខណៈ​ប្រេ​ស៊ីល​បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍វើ​លខាប់​ជាមួយនឹង​​ការបំបាក់​កូរ៉េខាងត្បូង ៤-១ ដែល​ឃើញ​គ្រាប់​បាល់​ទាំងអស់​របស់​ពួកគេ​បាន​កើត​ឡើង​នៅ​តង់​ទី​១​។​

​គូប្រកួត​របស់​ពួកគេ​ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​គឺ​ក្រូ​អាស៊ី ដែល​មុន​នោះ​បន្តិច​យកឈ្នះ​ជប៉ុន ៣-១ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី បន្ទាប់​ពី​ស្មើគ្នា ១-១ ខណៈ​អ្នកចាំទី ដូ​មីនិក លី​វ៉ា​កូវិក (Dominik Livakovic) បាន​សង្គ្រោះ​បាល់​បាន​៣​ដង​ក្នុង​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​។​

​ការលេង​យ៉ាង​ល្អ​ក្នុង​តង់​ទី​មួយ​របស់​ប្រេ​ស៊ីល​នៅ​កីឡដ្ឋា​ន 974 បាន​ចាប់ផ្តើម​ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី ៧ ពី​សំណាក់​កីឡាករ វី​នី​សៀ​ស ជូនៀ (Vinicius Junior) ដោយ​នី​ម៉ា​ដែល​ទើប​​ត្រឡប់​មក​វិញ​បន្ទាប់ពី​ខកខាន​ការប្រកួត​ពីរ​លើក​មុន​ដោយសារ​របួស​កជើង បន្ទាប់មក​បាន​បន្ថែម​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​៦​នាទី​ក្រោយមក​ដោយ​សល់​តែ​១​គ្រាប់​នឹង​តាម​ទាន់​កំណត់​ត្រា​របស់​លោក​​ប៉េ​ឡេ​។​

​ការ​ស៊ុត​ចូល​ទី​បន្ថែម​ទៀត​បាន​កើតឡើង​ចេញពី​កីឡាករ​រី​ឆា​លី​សុន (​នាទី​២៩) និង​កីឡាករ​លូ​កាស ប៉ា​ក្វេ​តា (Lucas Paqueta)(​នាទី​៣៦)​ខណៈ​ក្រុម​របស់​លោក​ទីតេ​បាន​ទទួល​ជ័យជម្នះ​ជាស្រេច​​ត្រឹម​តង់​ទីមួយ​។​

​កីឡាករ ផែ​ក សឹង​ហូ (Paik Seung-ho) បាន​ស៊ុត​ចូល​១​គ្រាប់​លួង​ចិត្ត​ឱ្យ​កូរ៉េខាងត្បូង​វិញ ខណៈ​ម៉ោង​ធម្មតា​នៅ​សល់​ត្រឹម ១៤ នាទី​។​

​នៅក្នុង​ការប្រកួត​មួយទៀត​មុន​នោះ​កាលពី​ថ្ងៃ​ចន្ទ​នៅ​កីឡដ្ឋាន Al Janoub ក្រុម​ជើងឯក​រង​ឆ្នាំ ២០១៨ ក្រូ​អាស៊ី​ត្រូវ​បាន​កីឡាករ​ជប៉ុន ដាយ​ហ្សិន មេ​ដា (Daizen Maeda)​ស៊ុត​នាំ​មុខមុន​​នៅ​នាទី​ទី ៤៣ មុន​ពេល​ក្រូ​អាស៊ី​តាម​ស្មើ​វិញ​តាមរយៈ​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ អ៊ី​វ៉ាន់ ភើ​រី​ហ្ស៊ី​ក (Ivan Perisic) នៅ​នាទី​ទី ១០ ក្នុង​តង់​ទី​ពីរ​។​

​នៅក្នុង​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​កាត់សេចក្តី អ្នកចាំទី​លី​វ៉ាកូ​វិកបាន​ចាប់​ជាប់បាល់​ស៊ុត​របស់​កីឡាករ តា​គូ​មី មីណា​មី​ណុ (Takumi Minamino) កៅ​រូ មី​តូ​ម៉ា (Kaoru Mitoma) និង ម៉ា​យ៉ា យ៉ូ​ស៊ីដា (Maya Yoshida) ខណៈ​ជប៉ុន ដែល​មិន​ធ្លាប់​ឡើង​ដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​វើល​ខា​ប់ មិន​អាច​បង្ក​ការភ្ញាក់ផ្អើល​ដូចដែល​ពួក​គេ​បាន​បំបាក់​អាល្លឺម៉ង់​និង​អេ​ស្ប៉ាញ​ក្នុង​វគ្គចែ​ក​ពូល​។​

​ក្រូ​អាស៊ី​នឹង​ត្រូវ​ប៉ះ​ប្រេ​ស៊ីល​នៅ​ថ្ងៃ​សុក្រ​នៅ​កីឡដ្ឋាន Education City៕

នី​ម៉ា​ស៊ុត​ប៉េ​ណាល់​ទី​ចូលទី​កូរ៉េខាងត្បូង​

Post navigation