Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វត្តឧត្តមខ្លាលោតកំពុងរៀបចំពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ

Views: 2

ដោយៈ វៃកូ/ស្វាយរៀង: វត្តឧត្តមខ្លាលោត ស្ថិតនៅភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងតែរៀបចំពិធីបញ្ចុះខ័ណ្ឌសីមា ដោយពិធីនេះចូលរួមដោយ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តនាព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ ។

លោក ហែម ពិសិដ្ឋបានប្រសាសន៍ថា សមិទ្ធផលដែលកើតឡើងជាបន្តបន្ទាប់នៅទីវត្តឧត្តមខ្លាលោតយើងនេះ គឺមិន មែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើង ទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ។

លោកបានបន្តថា សង្គ្រាមបានដាក់ឲ្យប្រទេសជាតិយើងនៅក្នុងភាពខ្ទេចខ្ទី មិនថាតែផ្នែកអាណាចក្រទេ ខាងពុទ្ធចក្រក៏ទទួលរងនូវវិនាសកម្មដែរ ពោលគឺពុំមានទីអារាមណាមួយមិនទទួល រងនូវការខូចខាតឡើយកាលនៅក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដោយឡែកនាពេលបច្ចុបន្ននេះ សមិទ្ធផលជាច្រើនរួមមានព្រះវិហារឧបដ្ឋាន សាលាកុដិ ក្លោងទ្វារ របង ត្រូវបានកសាងឡើងថ្មីទាំងអស់ ដែលនេះគឺជាសមិទ្ធផលកើត ចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន ខណះនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលាដោយមិនរត់ចោលបងប្អូនឡើយ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា : ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ សុ្រករមាសហែកមានសុវត្ថិភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ធ្វើអោយស្រុកមានទាំងស្ថេរភាពនយោបាយ សតិអារម្មណ៍ល្អប្រសើរ មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ៕/R

Post navigation