Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

WHO ជំរុញ​ឱ្យ​ប្រុងប្រយ័ត្ន ខណៈ​ឆ្កែ​ឆ្លង​អ៊ុត​ស្វា​ក្នុង​ទីក្រុង​ប៉ារីស​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ទី ១៧ ខែ​សីហា ឱ្យ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ជៀសវាង​ការធ្វើឱ្យ​សត្វ​ប៉ះពាល់​នឹង​វីរុស បន្ទាប់ពី​មាន​ករណី​ដំបូង​នៃ​ការចម្លង​ជំងឺ​នេះ​ពី​មនុស្ស​ទៅ​ឆ្កែ​។​

​ករណី​ដំបូង​នៃ​ការឆ្លង​អុត​ស្វា​ពី​មនុស្ស​ទៅ​ឆ្កែ គឺ រវាង​បុរស​ពីរ​នាក់​និង​សត្វ​ឆ្កែ​ប្រផេះ​ពូជ​អ៊ីតាលី​របស់​ពួកគេ ដែល​រស់នៅ​ជាមួយគ្នា​នៅ​ទីក្រុង​ប៉ារីស ត្រូវបាន​រាយការណ៍​កា​លពី​សប្តាហ៍​មុន​នៅក្នុង​ទស្ស​​នាវ​ដ្តី​វេជ្ជសាស្ត្រ The Lancet ។​

​លោកស្រី​វេជ្ជបណ្ឌិត រ៉ូ​សាម៉ុន ឡេវី​ស (Rosamund Lewis) ជា​អ្នកដឹកនាំ​បច្ចេកទេស​របស់ WHO សម្រាប់​ជំងឺ​អុត​ស្វា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​នេះ​គឺជា​ករណី​ដំបូង​ដែល​ត្រូវ​បាន​រាយ​​ការណ៍​ពី​ការឆ្លង​ពី​មនុស្ស​ទៅ​សត្វ​…​ហើយ​យើង​ជឿ​ថា​វា​ជា​ករណី​ដំបូង​ដែល​ឆ្កែ​ឆ្លង​ជំងឺ​នេះ​”​។​

​លោកស្រី​បាន​និយាយថា អ្នកជំនាញ​បានដឹង​ពី​ហានិភ័យ​តាម​ទ្រឹស្តី ដែល​ការឆ្លង​បែបនេះ​អាច​កើតឡើង ហើយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​នានា​បាននិងកំពុង​ណែនាំ​អ្នក​កើត​ជំងឺ​នេះ​រួច​ហើយ​ឱ្យ “​ដាក់ខ្លួន​ដាច់ដោយឡែក​ពី​សត្វ​ចិញ្ចឹម​របស់​ពួកគេ​”​។​

​លើសពីនេះ​ទៀត លោកស្រី​បាន​និយាយថា “​ការគ្រប់គ្រង​កាកសំណល់​មាន​សារៈសំខាន់​ណាស់​” ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការបំពុល​ពពួកសត្វ​ក​កេរ និង​សត្វ​ដទៃទៀត​នៅ​ខាងក្រៅ​ផ្ទះ​។​

​លោកស្រី​បាន​និយាយថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ក្នុងការ “​មាន​ព័ត៌មាន​អំពី​របៀប​ការពារ​សត្វ​ចិញ្ចឹម​របស់​ពួកគេ ក៏​ដូច​ជា​របៀប​គ្រប់គ្រង​កាកសំណល់​របស់​ពួកគេ​ដើម្បី​កុំ​ឱ្យ​សត្វពាហនៈ​​ជាទូទៅ​ប៉ះពាល់​នឹង​វីរុស​អុត​ស្វា​”៕

​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​នានា​បាននិងកំពុង​ណែនាំ​អ្នក​កើត​ជំងឺ​ឱ្យ “​ដាក់ខ្លួន​ដាច់ដោយឡែក​ពី​សត្វ​ចិញ្ចឹម​របស់​ពួកគេ​”

Post navigation