ប្រែសម្រួល : កញ្ញាដាលីស ៖ យានស៊ើបអង្កេត Chang’e-5 របស់ចិនកំពុងត្រៀមចុះចតសន្សឹមៗនៅលើផ្ទៃព្រះចន្ទដើម្បីប្រមូលយកសំណាកពីផ្ទៃនៃវត្ថុក្រៅផែនដីជាលើកដំបូងរបស់ប្រទេសនេះ។
យោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA) បានឱ្យដឹងថា យានស៊ើបអង្កេតនេះបានផ្តាច់ចេញពីយានមេរបស់វានៅម៉ោង ៤និង៤០នាទីព្រឹកម៉ោងនៅប៉េកាំងថ្ងៃចន្ទទី៣០វិច្ឆិកានេះ។
បាញ់បង្ហោះនៅថ្ងៃទី ២៤ ខែវិច្ឆិកា យាន Chang’e-5 គឺជាបេសកកម្មស្មុគស្មាញនិងពិបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រលំហអាកាសរបស់ចិនក៏ដូចជាបេសកកម្មយកសំណាកពីព្រះចន្ទដំបូងបង្អស់របស់ពិភពលោកក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ។
CNSA បាននិយាយថាយាននេះដំណើរការបានល្អហើយការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រងបញ្ជានៅលើផែនដីគឺធម្មតា។
យាននេះនឹងចុះចតសន្សឹមៗនៅលើផ្ទៃព្រះចន្ទនិងអនុវត្តការយកសំណាកដោយស្វ័យប្រវត្តិ។ យានមេរបស់វានឹងបន្តសំកាំងនៅលើផ្ទៃព្រះចន្ទ ២០០ គីឡូម៉ែត្រ និង រង់ចាំការវិលត្រឡប់មកចូលចតរបស់យាន Chang’e-5 វិញក្រោយប្រមូលសំណាករួចរាល់៕
យាន Chang’e-5 កំពុងចុះចតលើព្រះចន្ទសន្សឹមៗ