Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យន្តហោះ​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដំបូង​គេ​លើ​ពិភពលោក​ចាប់ផ្តើម​ហោះ​ឡើង​លើ​មេឃ​ជា​លើកដំបូង​នៅ​វ៉ាស៊ីនតោន​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យន្តហោះ​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​បាន​ហោះ​ឡើង​លើ​មេឃ​ជា​លើកដំបូង​បាន​ដល់​កម្ពស់ ១.០៦៦​ម៉ែត្រ​ក្នុងអំឡុង​​ពេល​ហោះហើរ​រយៈពេល ៨ នាទី​នៅ​រដ្ឋ​វ៉ាស៊ីនតោន​។​

​បន្ទាប់​ពី​ការអភិវឌ្ឍ​ជាច្រើន​ឆ្នាំ​ដោយ​ក្រុមហ៊ុន Eviation Aircraft ការហោះហើរ​លើក​ដំបូង​នៃ​យន្តហោះ​គ្មាន​ការបំភាយ​ឧស្ម័ន​ដែល​ដំណើរការ​ដោយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៦៤០ គីឡូវ៉ាត់​ចំនួន​ពីរ បាន​ហោះហើរ​ដោយ​គ្មាន​បញ្ហា នៅពេល​វា​ចេញ​ដំណើរ​នៅ​ម៉ោង ៧៖១០ នាទី​ព្រឹក​ថ្ងៃ​អង្គារ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ហ្គ្រែ​ន​ខោ​ន​ធី (Grant County) ក្នុង​ទីក្រុង​ម៉េ​សេ​សឡេក (Moses Lake) រដ្ឋ​វ៉ាស៊ីនតោន​។​

​យន្តហោះ​ឈ្មោះ Alice ត្រូវបាន​កំណត់​គោលដៅ​សម្រាប់​ទីផ្សា​រដឹក​អ្នកដំណើរ​និង​ទំនិញ ហើយ​ជា​ធម្មតា​នឹង​ធ្វើ​ការហោះហើរ​ក្នុង​ចម្ងាយ​ពី ២៤០ ទៅ ៤០០ គីឡូម៉ែត្រ​។ សម្រាប់​បរិបទ​ជាក់ស្តែង ជើងហោះហើរ​ស្តង់ដារ​ពី​ទីក្រុង​ញូវយ៉ក​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​គឺ​ប្រហែល ៣៣១ គីឡូម៉ែត្រ​តាម​យន្តហោះ​។​

​ក្នុង​អំឡុងពេល​នៃ​ការហោះហើរ​បើក​ឆាក​នេះ ម៉ូទ័​របាន​បន្លឺសំឡេង​ស្ងាត់​ខ្លាំង គឺ​ដូច​ឧបករណ៍​កាត់​ស្មៅ​អគ្គិសនី​ដែរ ហើយ​យន្តហោះ​ខ្លួនឯង​ផ្ទាល់​បញ្ចេញ​សំឡេង​ស្រដៀង​នឹង​សំឡេងរ​ហ៊ឹម​តិចៗ​ជាជាង​សំឡេង​លាន់​ទ្រហឹង​របស់​យន្តហោះ​ប្រើ​សាំង​ទូទៅ​។​

​យន្តហោះ Alice នឹង​អាច​រក​ទិញ​បាន​ក្នុង​បី​ទម្រង់ គឺ ប្រភេទ​ដឹក​អ្នកដំណើរ​ប្រាំបួន​នាក់ ប្រភេទ​ដឹក​អ្នកដំណើរ​ប្រាំមួយ​នាក់ និង​ប្រភេទ​ដឹកទំនិញ eCargo​។ ប្រភេទ​ទាំងអស់នេះ​នឹង​គាំទ្រ​សមាជិក​អាកាសយានិក​ពីរ​នាក់​និង​កាប៊ីន​ប្រតិបត្តិ​មួយ ហើយ​យន្តហោះ​កំណែ​ដឹកទំនិញ eCargo គឺ​ដូចគ្នា​បេះបិត​ទៅ​នឹង​យន្តហោះ​ដឹក​អ្នកដំណើ​រដែរ គ្រាន់តែ​ខុសគ្នា​ផ្នែក​ខាងក្នុង​។​

​ក្រុមហ៊ុន Eviation ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អ៊ែ​លីង​តុ​ន (Arlington) រដ្ឋ​វ៉ាស៊ីនតោន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន DHL Express សម្រាប់​យន្តហោះ Alice eCargo ចំនួន ១២ គ្រឿង​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ​គឺ Cape Air ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ម៉ាស​សា​ឈូស​សេត និង​ក្រុមហ៊ុន Global Crossing Airlines ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា បានដាក់​ការបញ្ជាទិញ​សម្រាប់​យន្តហោះ Alice ចំនួន ៧៥ គ្រឿង និង ៥០ គ្រឿង​រៀងៗ​ខ្លួន​។​

​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Eviation លោក ហ្គ្រេ​ហ្គោរី ដេវីស (Gregory Davis) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ​យើង​ចាប់ផ្តើម​យុគសម័យ​បន្ទាប់​នៃ​អាកាសចរណ៍​។ យើង​បាន​បំពាក់​ថាមពល​អគ្គិសនី​នៅ​លើ​មេឃ​បាន​ដោយ​ជោគជ័យ ជាមួយនឹង​ការហោះហើរ​លើកដំបូង​មិនអាច​បំភ្លេច​បានរ​បស់ Alice”៕

​យន្តហោះ Alice ហោះ​លើកដំបូង​លើ​មេឃ​ដោយ​ជោគជ័យ​នៅ​រដ្ឋ​វ៉ាស៊ីនតោន

Post navigation