Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យន្តហោះ៣៣គ្រឿងនិងនាវាចម្បាំងចិន១០គ្រឿងបង្ហាញខ្លួននៅជុំវិញកោះតៃវ៉ាន់

Views: 7

ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ក្រសួងយោធាតៃវ៉ាន់បានអះអាងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសង្កេតឃើញយន្តហោះយោធាចំនួន៣៣គ្រឿងនិងនាវាចិនដប់គ្រឿងនៅជុំវិញកោះប្រជាធិបតេយ្យនេះនៅរយៈពេល២៤ម៉ោងកន្លងទៅ។

ក្រសួងបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា «សរុបយន្តហោះយោធា៣៣គ្រឿងនិងនាវាចម្បាំងចិន១០គ្រឿងបានបង្ហាញខ្លួននៅជុំវិញកោះតៃវ៉ាន់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសៅរ៍។កងកម្លាំងយោធាតៃវ៉ាន់ បានតាមដានសភាពការណ៍និងបញ្ជាទៅកងយន្តហោះ នាវានិងប្រព័ន្ធកាំជ្រួចតាំងលើដីអោយត្រៀមឆ្លើយតប»។

វាបន្ថែមថា ក្នុងចំណោមយន្តហោះ១២ដែលយោធាតៃវ៉ាន់បានសង្កេតឃើញ រួមមានយន្តហោះប្រយុទ្ធSU-30, J-10 និង J-16 jets យន្តហោះដឹកជញ្ជូនY-8 ដ្រូនWZ-7និងឧទ្ធម្ភាគចក្រZ-9មួយគ្រឿង។ពួកវាបានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនការអាកាសតៃវ៉ាន់។

សូមបញ្ជាក់ថា សភាពការណ៍ជុំវិញកោះតៃវ៉ាន់បានតានតឹងសាជាថ្មីកាលពីពេលថ្មីៗ ក្រោយប្រធានាធិបតីតៃវ៉ាន់បានស្កាត់ទៅជួបប្រធានសភាអាម៉េរិកនៅកាលីហ្វ័រញ៉ាកាលពីខែមេសាទោះជារដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានកុំអោយធ្វើដូច្នេះ។ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលបីថ្ងៃនៅក្បែរកោះនេះ ក្នុងអ្វីដែលខ្លួនហៅថា«ការព្រមានចំពោះពួកផ្តាច់ខ្លួនតៃវ៉ាន់និងមហាអំណាចបរទេស»។

រូបភាពផ្តល់ដោយក្រសួងយោធាតៃវ៉ាន់កាលពីឆ្នាំ ២០១៨ បង្ហាញយន្តហោះប្រដេញតៃវ៉ាន់F-16ហោះកៀងយន្តហោះទម្លាក់គ្រាប់បែកចិនH-6Kលើដៃសមុទ្របាស៊ីនៅខាងត្បូងកោះតៃវ៉ាន់

កាលពីថ្ងៃសៅរ៍ ក្រសួងយោធាតៃវ៉ាន់ក៏បានរាយការណ៍ថា នាវាដឹកយន្តហោះចិនShandong បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ អមដោយនាវាចម្បាំងពីរទៀត តែស្ថិតក្រោមការឃ្លាំងមើលដិតដល់ពីក្រុមនាវានិងយន្តហោះតៃវ៉ាន់៕

នាវាShandongចូលរួមក្នុងសមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់កាលពីខែមុន ដោយធ្វើប្រតិបត្តិការនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច

Post navigation