Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យប់មិញ​នេះ​កម្ពុជា​ចាញ់​ហុងកុង​០​ទល់​៣

Views: 1

ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍ AFC Asisn Cup Qualifiers Final Round នា​យប់​ថ្ងៃទី​១១ មិថុនា ម្សិលមិញ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​លេង​ចាញ់​ក្រុម​ហុងកុង​០​ទល់​៣​។

នេះ​ជាការ​ប្រកួត​លើក​ទី​២​របស់​ក្រុម​កម្ពុជា​ដែល​ការប្រកួត​លើក​ទី​១​ជាមួយ​ក្រុម​ឥណ្ឌា​កម្ពុជា​ចាញ់​ឥណ្ឌា​០​ទល់​២ ។​ពេលនេះ​កម្ពុ​ជា​នៅសល់​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​អាហ្គានីស្ថាន​ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី​១៤ មិថុនា ។​

ការប្រកួត​ជាមួយ​ហុងកុង​យប់​ថ្ងៃទី​១១ មិថុនា នៅ​តង់​ទី​១ ក្រុម​ហុងកុង​នាំមុខ​ក្រុម​កម្ពុជា​២​ទល់​០​ទៅហើយ ហើយ​នៅ​តង់​ទី​២​ក្រុម​ហុងកុង​រកបាន​មួយ​គ្រាប់​ទៀត​ដែល​នេះ​ជា​គ្រាប់​បាល់​ចុងក្រោយ ។​ចប់​ការប្រកួត​រយៈពេល​៩០​នាទី​ហុងកុង​ឈ្នះ​កម្ពុជា​៣​ទល់​០៕​

Post navigation