Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យប់មិញនេះ កម្ពុជារកបាន ៣ ពិន្ទុ ពីព្រឹត្តិការណ៍ AFF U23 Asian Cup Qatar 2024

Views: 4

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ AFF U23 Asian Cup Qatar 2024 ដែលប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត យប់ថ្ងៃទី៩ កញ្ញា ក្រុម U23 កម្ពុជារកបាន៣ ពិន្ទុ បន្ទាប់ពីយកឈ្នះម៉ុងហ្គោលី ២ទល់១ នោះ។

ជ័យជំនះនេះ ធ្វើឲ្យក្រុម U23 កម្ពុជា មាន ៤ ពិន្ទុ ក្នុងដៃបណ្ដោះអាសន្ន បន្ទាប់ពីឆ្លង កាត់ ២ ប្រកួតឈ្នះ ១ប្រកួត និងស្មើ ១ ខណៈកាលពីប្រកួតដំបូង កម្ពុជា បានស្មើក្រុម ខ្លាំងលីបង់ ២ទល់២ ។ ដូច្នេះកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួត រវាងក្រុមម្ចាស់ផ្ទះអារ៉ាប់ ប៊ីសាអូឌីត និង លីបង់ នារាត្រីនេះ មុនការប្រកួតបញ្ចប់ពូល រវាងកម្ពុជា និងអារ៉ាប់ ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ដើម្បីកំណត់ជោគវាសនាក្រុម ត្រូវឡើងវគ្គបន្ដ នៃពានរង្វាន់យុវជន ប្រចាំទ្វីបអាស៊ីនេះ ។

ការប្រកួតដែលធ្វើនៅកីឡដ្ឋាន Prince Sultan ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្រុមកម្ពុជា ពិតជាធ្វើបានល្អឥតខ្ចោះតែម្ដង។ សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជា ស្ថិតនៅពូល « J» ជាមួយលីបង់ ម៉ុងហ្គោលី និង ម្ចាស់ផ្ទះ អារ់ាប៊ីសាអ៊ូឌីត។

ជំនួបយប់មិញនេះ ក្រុម U23 កម្ពុជា ធ្វើបានយ៉ាងល្អ ដោយតង់ទី១ ដោយក្រុម កម្ពុជា បាននាំមុខក្រុម U23 ម៉ុងហ្គោលី ២ទល់០ ដែលធ្វើសម្រេចដោយកីឡាករ មកពីក្លិបវិសាខា គឺកីឡាករ ស រតនា នៅនាទី៣០ និងកីឡាករ សារ ទី នៅនាទី៤៥ ។

ចូលវគ្គទី២ ម៉ុងហ្គោលី ក៏វាយបកបាន ១គ្រាប់វិញ ដោយកីឡាករ Batorgil នៅនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ ការប្រកួតពេញម៉ោង ដោយក្រុម U23 កម្ពុជា ឈ្នះក្រុម U23 ម៉ុងហ្គោលី ២ទល់១ ៕ V / N

Post navigation