Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យប់ថ្ងៃទី៩ កញ្ញា នេះ ក្រុម U23 កម្ពុជា ជួបម៉ុងហ្គោលី

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់ថ្ងៃទី៩ កញ្ញានេះ សម្រាប់ព្រឹត្តិការណ៍ AFC U23 Asian Qatar 2024 Qualifiers កម្ពុជាត្រូវជួបប្រកួតជាមួយម៉ុងហ្គោលី នៅប្រទេសអារ់ាប៊ីសាអ៊ូឌីត។

នេះជាការប្រកួតទី២ របស់ក្រុមកម្ពុជា ដែលការប្រកួតទី១ កាលពីថ្ងៃទី៦ កញ្ញា កម្ពុជា លេងស្មើជាមួយលីបង់ ១ទល់១។ បន្ទាប់ពីការប្រកួតជាមួយម៉ុងហ្គោលី នាយប់នេះទៅ កម្ពុជា នៅសល់មួយប្រកួតទៀត ជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត ដែលជាក្រុមជើង ឯកចាស់។

ពីប្រកួតនេះ កម្ពុជាត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងបានកៅអី សម្រាប់ឡើងទៅលេង វគ្គបន្ដទៀត។ សម្រាប់ពូល « J» នេះ កម្ពុជានៅជាមួយក្រុមលីបង់ ម៉ុងហ្គោលី និង អារ៉ាប៊ីសាអ៊ូឌីត តើយប់នេះ កម្ពុជាអាចរកបាន ៣ ពិន្ទុ ពីជំនួបជាមួយម៉ុងហ្គោលី ដែរឬទេ៕/V/r

Post navigation