ដោយៈ សរិទ្ធ / បាត់ដំបងៈ យុវជនម្នាក់ ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជា តាម Tik Tok» បង្កការភ្ញាក់ផ្អើល ពេញហ្វេសប៊ុកនោះ ត្រូវបានលោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។
យុវជនរូបនេះ ឈ្មោះ ចាន់ ទេវ: អាយុ២០ឆ្នាំ បានត្រូវកម្លាំងសមត្ថកិច្ច នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រួចបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការ តាមច្បាប់រូចហើយ។
សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកា លេខ ១១០១ ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ចាន់ ទេវ: នេះ នៅមណ្ឌលឃុំខ្លួន ខេត្តបាត់ដំបង ដោយចោទប្រកាន់ ពីបទញុះញង់ឲ្យមាន ការរើសអើង ប្រព្រឹត្តនៅចំណុច ភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា យុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំងក្លា ចំពោះការថ្លែង ដោយអគតិបែបនេះ ទើបឈានដល់ សមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការ តាមច្បាប់បែបនេះ៕/V
យុវជនម្នាក់ ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជា តាម Tik Tok» ត្រូវឃុំខ្លួន ដាក់ពន្ធនាគារ
យុវជនម្នាក់ ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជា តាម Tik Tok» ត្រូវឃុំខ្លួន ដាក់ពន្ធនាគារ