Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យុវជន ត្រូវបង្កើនសមត្ថភាព ឲ្យក្លាយជាធនធានដ៏មានតម្លៃ សម្រាប់សង្គមជាតិ

Views: 3

ដោយ: បូកគោ / កែប: អភិបាលខេត្តកែប បានបញ្ជាក់ថាៈ ជាទូទៅ យុវជនពោរពេញ ដោយសក្តានុពល ផ្នែកកាយសម្បទា គំនិតច្នៃប្រឌិត និងមានឆន្ទៈការងារពិតប្រាកដ។ យុវជនត្រូវបង្កើនសមត្ថភាពដើម្បីបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ក្នុងពិធីបំពាក់កន្សែងជូនយុវជនកាយរឹទ្ធិ ជំនាន់ទីប្រាំមួយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថាៈ ក្នុងបំណងរួមចំណែកកសាង កម្លាំងបន្តវេន ដ៏មានសារសំខាន់ ចំពោះប្រទេសជាតិ កន្លងមក កាយរឹទ្ធិកម្ពុជា បានរៀបចំច្បាប់ គោលនយោបាយ ក៏ដូចជា គោលការណ៍គ្រឹះជាច្រើន សម្រាប់កុមារ និងយុវជន។ ជាមួយនោះ កាយរឹទ្ធិកម្ពុជា ក៏មានកម្មវិធីបណ្តុះបណ្តាល បន្តបន្ទាប់ ដើម្បីអភិវឌ្ឍសមត្ថភាពកុមារ និងយុវជន តាមរយៈការអប់រំក្រៅប្រព័ន្ធ ក្នុងន័យគាំទ្រ ដល់ការអប់រំ ក្នុងប្រព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ជាធម្មតា កុមារ និងយុវជន មានសក្តានុពល ពេញលេញ ផ្នែកកាយសម្បទា ចរិយាសម្បទា បំណិនសម្បទា ពិសេសមានគំនិតច្នៃ ប្រឌិតខ្ពស់ និងមានឆន្ទៈការងារពិតប្រាកដ ក្នុងកិច្ចចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គម និងសហគមន៍របស់ខ្លួន។ ដូច្នេះ យុវជន ត្រូវបង្កើនសមត្ថភាពបន្ថែម ដើម្បីបានក្លាយជា ធនធានមនុស្សដ៏មានតម្លៃ៕ V / N

Post navigation