Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

២៤​នាក់​ស្លាប់ និង​២១៥​នាក់​រងរបួស​នៅ​ពេល​ការបាញ់​ត​គ្នា​រវាង​អ៊ីស្រាអែល​និង​ពួក​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​ឈាន​ដល់​ថ្ងៃ​ទីពីរ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(Xinhua)៖ យ៉ាងតិច​ជន​ប៉ាឡេ​ស្ទីន​២៤​នាក់​ត្រូវបាន​សម្លាប់​និង​២១៥​នាក់​ទៀត​រងរបួស​នៅពេល​កងកម្លាំង​អ៊ីស្រាអែល​និង​ពួក​សកម្មប្រយុទ្ធ​ក្នុង​ក្រុម​អ៊ីស្លាម​ជី​ហាដ​ប៉ាឡេ​ស្ទីន​(PIJ)​បន្ត​បាញ់​ត​គ្នា​ដល់​ថ្ងៃ​ទី​ពីរ​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​អ្នកស្លាប់​រួម​មាន ក្មេង​ចំនួន​ប្រាំមួយ​នាក់ និង​ស្ត្រី​ពីរ​នាក់ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​នៃ​តំបន់​ហ្កា​ហ្សា​បាន​ប្រាប់​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​កាលពី​ថ្ងៃ​សៅរ៍​។​

​កងកម្លាំង​អាកាស​អ៊ីស្រាអែល​កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​វាយប្រហារ​លើ​ផ្ទះ​មួយ​នៅ​ទីក្រុង​រ៉ា​ហ្វា​(Rafah)​នៅ​ហ្កា​ហ្សា​ស្ទ្រីប​ខាងត្បូង​ដោយ​គ្មាន​ការព្រមាន​ជា​មុន​ដោយ​បាន​សម្លាប់​ជន​ប៉ាឡេ​ស្ទីនពីរ​នាក់​និង​​របួស​ជាង​៣០​នាក់​។​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​អះអាងថា ការវាយប្រហារ​នេះ​សំដៅលើ ខា​ឡេត ម៉ាន់​សួរ​(Khaled Mansour)​មេបញ្ជាការ​ក្រុម​PIJ​ខាងត្បូង​។​

​ក្រុម​PIJ​មិន​បាន​បញ្ជាក់​អំពី​ការស្លាប់​របស់​ម៉ាន់​សួរ​ទេ តែ​ប្រកាស​ការស្លាប់​របស់​សមាជិក​ម្នាក់ទៀត​ក្នុងក្រុម​របស់ខ្លួន​។​

​ក្នុងពេល​ជាមួយគ្នា មនុស្ស​យ៉ាង​តិច​ប្រាំ​នាក់ រួម​មាន​កូនក្មេង​បួន​នាក់ ត្រូវបាន​សម្លាប់​និង​១៥​នាក់​ទៀត​រងរបួស​កា​លពី​យប់​ថ្ងៃ​សៅរ៍ ដោយ​ការផ្ទុះ​មួយ​នៅ​ជំរំ​ជនភៀសខ្លួន​ចា​បាលី​យ៉ា​(Jabaliya)​នៅ​ហ្កា​ហ្សា​ខាងជើង​។​អ៊ីស្រាអែល​បាន​បដិសេធថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​នេះ​ទេ​។​

​អ៊ីស្រាអែល​វាយប្រហារ​លើ​តំបន់​បិទ​ខ្ទប់​ហ្កា​ហ្សា​ដល់​ថ្ងៃ​ទី​ពីរ សម្លាប់​មនុស្ស​២៤​នាក់​និង​របួស​ជាង​២០០​នាក់​

​យោធា​អ៊ីស្រាអែល​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​បានបាញ់​រ៉ុក្កែ​តជិត​៤៥០​ដើម និង​៣៥០​ធ្លាក់​ចូល​ក្នុងប្រទេស​អ៊ី​ស្លា​អែល តែ​ភាគច្រើនបំផុត​ត្រូវ​ស្ទាក់​កំទេច​ចោល​ដោយ​​ប្រព័ន្ធ​កាំជ្រួច​Iron Dome​និង​មនុស្ស​តែ​ពីរ​នាក់​ទេបារ​រងរបួស​ដោយ​អំបែង​គ្រាប់​។​

​ថ្ងៃអាទិត្យ​នេះ​អាច​ជា​ថ្ងៃ​ដ៏​សំខាន់​នៃ​ការរីក​រាលដាល​ជម្លោះ​នេះ ដោយសារ​ជនជាតិជ្វី​ហ្វ​រាប់ពាន់នាក់​ត្រូវ​ចូលរួម​ក្នុង​បុណ្យ​មួយ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​(Jerusalem) រួម​ទាំង​ក្រុម​មេដឹកនាំ​និង​សមា​​ជិក​សភា​អ៊ីស្រាអែល​ផងដែរ​។​

​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សៅរ៍​បាន​បង្កើន​កិច្ច​ខិតខំ​រារាំង​កុំអោយ​ជម្លោះ​កាន់តែ​អាក្រក់​ឡើង ដោយ​ព្យាយាម​ទាក់ទង​ទៅ​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន ព្រមទាំង​អាម៉េរិក​អោយ​ទប់​កុំអោយ​ក្រុម​ហា​ម៉ាស​ចូលរួមប្រ​​យុទ្ធ​។​

​សូមបញ្ជាក់​ថា អំពី​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ប៉ាឡេ​ស្ទីន​នៅ​ហ្កា​ហ្សា​ពេល​នេះ​ចេញពី​ការចាប់​ខ្លួន មេដឹកនាំ​អ៊ីស្លាម​ជី​ហាដ​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​តំបន់​វ៉េ​ស​ប៊ែង​ដែល​អ៊ីស្រាអែល​កាន់កាប់ ក្នុង​ផ្នែក​នៃ​​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​មួយ​។​អ៊ីស្រាអែល​បន្ទាប់មក​បាន​បិទផ្លូវ​ជុំវិញ​តំបន់​ហ្កា​ហ្សា និង​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​កាន់​តំបន់​ព្រំដែន​នេះ ក្នុងពេល​រំពឹងថា​នឹង​មាន​ការ​សងសឹក​។​នៅ​ថ្ងៃ​សុក្រ ខ្លួន​បាន​​សម្លាប់​មេបញ្ជាការ​ក្រុម​ជី​ហាដ​អ៊ីស្លាម​នេះ​នៅ​ហ្កា​ហ្សា​ខាងជើង ក្នុងការ​វាយប្រហារ​លើ​ផ្ទះ​មួយ​នៅ​ទីក្រុង​ហ្កា​ហ្សា​ស៊ីធី​៕

Post navigation