Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៣​ថ្ងៃ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ដកហូត​គ្រឿងញៀ.ន​ជាង​០៣​គីឡូក្រាម

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យ​វត្ថុ​តាង និង​នាំ​យក​ថវិកា ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​ការ​បង្ក្រាប​ករណី​គ្រឿងញៀន រយៈពេល​០៣​ថ្ងៃ​កន្លង​មកនេះ ។

លោក គួ​ច ចំរើន ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​កងកម្លាំង និង​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អ្នក​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ពិសេស​ក្នុង​ការ​បង្ការ បង្ក្រាប​នូវ​រាល់​បទល្មើស​បាន​ទាន់​ពេលវេលា ។

លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ឧបត្ថម្ភ​ថវិការ​មួយ​ចំនួន ជូន​ដល់​កងកម្លាំង​ជំនាញ ក្នុង​ការ​បង្ក្រាប​ករណី​គ្រឿងញៀន រយៈពេល​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២២ ។

សូម​ជម្រាប​ថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ជា​បន្តបន្ទាប់ រួម​មាន ៖ ជនជាតិ​ខ្មែរ​០២​នាក់ ជនជាតិ​វៀតណាម ០៣​នាក់ (​ស្រី​០១​នាក់​) ។

ដោយឡែក​ជនជាតិ​វៀតណាម​០៣​នាក់ ដែល​បាន​ឃាត់ខ្លួន​នៅ​ចំណុច​សណ្ឋាគារ​លិ​ជឺ​ខា​អឺ​ទួន ស្ថិត​នៅ​ក្រុម​ទី​៩ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​ដកហូត​ថ្នាំ​ញៀន​ជាង ០៣​គីឡូក្រាម រួម​មានឈ្មោះ ៖
១-​ឈ្មោះ TRAN THI THAO ភេទ ស្រី អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម ។
២-​ឈ្មោះ VUONG DINH NHAM ANH ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម ។
៣-​ឈ្មោះ DANG VAN DAT ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ វៀតណាម ។

វត្ថុ​តាង​ដកហូត រួម​មាន ៖
១-​កញ្ឆា​ក្រៀម​ទម្ងន់ ១២៨,៤៨​ក្រាម
២-​សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី​គ្រាប់ (MDMA) ទម្ងន់ ៣០១,៥៨​ក្រាម
៣-​សារធាតុ​ញៀន​ប្រភេទ អ៉ិ​ច​ស្តា​ស៊ី ម្សៅ (MDMA) ទម្ងន់ ១៤៩៨,៨១​ក្រាម
៤-​សារធាតុ​ញៀន​ប្រភេទ កេ​តាម​មីន (K) ២០២,៣៣​ក្រាម
៥-​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ICE ) ទម្ងន់ ១០៨០,១៤ ក្រាម
៦-​ថ្នាំ​គ្រាប់ (WY) ចំនួន ៨០៥​គ្រាប់ ទម្ងន់ ៧៩,៦៥​ក្រាម
៧-​ទូរ​សព្ទ​ដៃ​ចំនួន ៧ គ្រឿង
៨-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ៨ គ្រឿង
៩-​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន
១០-​លិខិតឆ្លងដែន​ចំនួន ១ និង​កាត​ធនាគារ​មួយ​ចំនួន​។
១១-​ម៉ូតូ​ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុងធ្វើការ​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​សាកសួរ​តាម​និ​តិ​វិធី ៕

PicturePicturePicturePicturePicturePicturePicturePicture