Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៣១​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កុមារ​ថៃ​មួយ​

Views: 4

ប្រែ​សម្រួលៈ​បំណង​(ST,Mirror)៖​មនុស្ស​យ៉ាង​តិច​៣១​នាក់ ភាគច្រើន​ជា​កុមារ​ត្រូវបាន​សម្លាប់​ដោយ​អតីត​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា ក្នុង​ការបាញ់ប្រហា​រ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​មួយ​​នៅ​មណ្ឌលថែទាំកុមារមួយ​នៅ​ថៃ​ខាងជើង​។​

​ខ្មាន់កាំភ្លើង អាយុ​៣៤​ឆ្នាំ ឈ្មោះ ប៉ាន់យ៉ា ខាម​រ៉ាប​(Panya Khamrab)​បាន​សម្លាប់​ខ្លួនឯង​និង​ប្រពន្ធ​នៅ​ពេល​ប៉ូលិស​តាម​ស្វែងរក​ចាប់ខ្លួន នេះ​បើ​តាម​សារព័ត៌មាន​ថៃបាន​រាយការណ៍​។​​នៅ​ម៉ោង​ប្រមាណ​៣​រសៀល មាន​សេចក្តីរាយការណ៍​ថា ជនល្មើស​បាន​បាញ់​ខ្លួនឯង​និង​ក្មេង​បី​នាក់​ទៀត រួម​ទាំង​ប្រពន្ធរបស់​ខ្លួន​ក្រោយ​ជននេះ​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅ​មជ្ឈមណ្ឌល​ថែ​ទាំង​កុមារ​មួយ​​ក្នុង​ខេត្ត ណង បួ ឡាំ​ភូ​(Nong Bua Lamphu)​។​

​របាយការណ៍​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​៣១​នាក់​រួម​មាន​កូនក្មេង​ជាង​ម្ភៃ​នាក់ និង​មនុស្ស​១៨​នាក់​ទៀត​រងរបួស​។​

​ក្រោយ​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ ​ខាម​រ៉ា​ប បាន​គេចខ្លួន​តាម​រថ​យន្ត​តូយ៉ូតា​Vigo​ពណ៌​ស​ដោយ​បន្សល់​ក្បាំង​និង​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​។​

​របាយការណ៍​បាន​និយាយថា ជនល្មើស​ទើបត្រូវ​បណ្តេញចេញ​ពី​កងកម្លាំង​ប៉ូលិស​កាលពី​ឆ្នាំមុន​ដោយសារ​ប្រើ​ថ្នាំញៀន​។​

ប៉ាន់យ៉ា ខាម​រ៉ាប ត្រូវ​គេ​និយាយថា ប្រដាប់​ដោយ​កាំភ្លើង​និង​កាំបិត​ពេល​ចូលទៅក្នុង​មជ្ឈមណ្ឌល​កុមារ​

​សូមបញ្ជាក់​ថា អត្រា​កាន់​អាវុធ​នៅ​ថៃ​ខ្ពស់​ធៀប​នឹង​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់ តែ​តួលេខ​ផ្លូវការ​មិន​រាប់​បញ្ចូល​អាវុធ​ខុសច្បាប់​មួយចំនួន​ធំ​ទេ ភាគច្រើន​ត្រូវបាន​ទិញ​នាំឆ្លងកាត់​ព្រំដែន​មក​ពី​ប្រទេស​​ក្បែរ​ខាង​។​

​ការបាញ់​សម្លាប់​រង្គាល​ក៏​កើតមាន​នៅ​ឆ្នាំ​២០២០ ដោយ​ទាហាន​ម្នាក់​ដែល​ខឹង​នឹង​កិច្ចព្រមព្រៀង​អចលនទ្រព្យ​មួយ បាន​បាញ់​សម្លាប់​មនុស្ស​២៩​នាក់​និង​បង្ក​របួស​៥៧​នាក់​នៅក្នុង​ការបាញ់ប្រហា​រ​នៅ​បួន​​ទីតាំងផ្សេងគ្នា​៕

​នៅក្រៅ​និងក្នុងមជ្ឈមណ្ឌល​មើលថែ​កុមារ​នៅ​ខេត្ត​ណង បួ ឡាំ​ភូ ក្រោយ​កើតហេតុ​កាលពី​ថ្ងៃ​៦​តុលា​

Post navigation