Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៩​ខែ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ជាង​១,២​លាន​នាក់​

Views: 8

​ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង​១​លាន​២​សែន​នាក់ ដោយ​ក្នុង​ឆ្នាំ​២០២២​នេះ ត្រូវបាន​ចាត់ទុកថា​ជា ឆ្នាំ​ចាប់ផ្តើម​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ជាតិ​។​នេះ​បើតាម​ការបញ្ជាក់​របស់ លោក​តុ​ប សុ​ភ័​ក្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​សមិទ្ធផល​សម្រេចបាន​រយៈពេល​៥​ឆ្នាំ កន្លងមក​របស់​ក្រសួងទេសចរណ៍​” នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក​បាន​មានប្រសាសន៍ថា កាលពីមុន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​៦,៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៩ ដែល​អាច​ចាត់ទុកជា​ឆ្នាំ​កំពូល នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។ កំណើន​នេះ​បាន​ចូលរួមចំណែក​សេដ្ឋកិច្ច​ជាតិប្រមាណ​៤.៩០០​លាន​ដុល្លារ ស្មើនឹង​១២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ដំបូង​នៃ​ការ​ងើប​ឡើងវិញ​ភ្ញៀវទេសចរ​អន្តរជាតិ ក្រោយ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​២​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២១”​។​

​លោក​បាន​បញ្ជាក់ថា​៖ យ៉ាងណាក្តី រហូតមកដល់​ពេលនេះ ស្ថានភាព​ទេសចរណ៍​បរទេស បានចាប់ផ្តើម​មាន​ភាព​ប្រសើរ​ឡើងវិញ បណ្តើរៗ​ហើយ​។ នៅក្នុង​ឆ្នាំ​២០២២​នេះ ប្រទេស​កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​១​លាន​៥​សែន ទៅ​២​លាន​នាក់​៕​

Post navigation