Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

៩១ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ស៊ីហ្គេមមកដល់

Views: 1

ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: នៅថ្ងៃទី៣ កុម្ភ:នេះ នៅសល់ពេលតែ ៩១ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងចូលមកដល់ហើយ។ វាជាពេលវេលា ដែលកម្ពុជារង់ចាំ យ៉ាងអន្ទះសារអស់រយ:ពេល ៦៤ ឆ្នាំមកហើយ ក្នុងឋាន:ជាស្ថាបនិក ដែលផ្ដួចផ្ដើមបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង។

អ្វីៗបានត្រៀមខ្លួន រួចរាល់អស់ហើយ ពេលនេះការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ក៏បានចាប់ផ្ដើមដែរ។ រឿងដែលសំខាន់មួយទៀត គឺការដង្ហែភ្លើងគប់ស៊ីហ្គេម ឆ្លងកាត់បណ្ដាប្រទេសជាសមាជិក ដែលភ្លើងនេះ មកដល់កម្ពុជាវិញ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម ជាផ្លូវការតែម្ដង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ កម្ពុជាប្រើប្រាស់អ្នកស្ម័គ្រចិត្ត ចន្លោះពី ៧.០០០ ទៅ ៨.០០០ នាក់ ដែលជ្រើសរើសចេញ ពីយុវជនក្រោមកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា៕/V/r

Post navigation