Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ADB អនុម័តប្រាក់កម្ចី៥០លានដុល្លារជួយ ធ្វើ ពិពិធកម្ម សេដ្ឋកិច្ច កម្ពុជាជំរុញសមត្ថភាព ប្រកួតប្រជែង

Views: 8

ដោយៈសុផល/ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី៦ខែធ្នូនេះ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ ក្រោមអនុកម្មវិធីទី ១នៃកម្មវិធី ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជំរុញ សមត្ថភាពប្រកួតប្រជែង ជាសកលរបស់ប្រទេស។នេះបើយោងតាមសេចក្តី ប្រកាសពត៌មានរបស់ADB នៅព្រឹកថ្ងៃទី៦ខែធ្នូ។

កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែ ទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច
ជំរុញកំណើនសហគ្រាសខ្នាត តូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្មនិងកិច្ចសម្រួលពាណិជ្ជកម្ម ។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក ស៊ីអិន ម័តុន ( Sion L. Morton) មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃ សេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើងនិងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោល ដៅស្តារ ឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជាដោយត្រួស ត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ ។»

សេចក្តីប្រកាសពត៌មានដដែលនេះ បានបង្ហាញថា៖កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មីដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំ អ្នកវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនិងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិតដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEsធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។វារួមបញ្ចូលទាំងការសម្រួល និយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យមនិងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយនិងជំនួយបច្ចេកទេសដល់សហគ្រាសធុន តូចនិងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។

កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្មដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ច កម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មនិងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម។ N

Post navigation