Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភាព​តឹងតែង​លើ​ការ​ស្នាក់នៅ​-​ហូបចុក សម្រាប់​ការទទួល​ប្រតិភូ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បាន​ធូរស្រាល

Views: 3

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ភាព​តឹងតែង​លើ​ការ​ស្នាក់នៅ ហូបចុក សម្រាប់​ការទទួល​ប្រតិភូ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ពេលនេះ​បញ្ហា​ទាំងនេះ បាន​ធូរស្រាល​ក្នុង​ផែនការ​លម្អិត​អស់ហើយ បន្ទាប់ពី​ពិភាក្សា​ត្រួតពិនិត្យ និង​ចែង​បែកការ​ងារ យ៉ាងច្បាស់​លាស់​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់​គណៈអចិន្ត្រៃយ៍ CAMSOC នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ ក្រោម​វត្តមាន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ។

​លោក​អគ្គលេខាធិការ បាន​មានប្រសាសន៍ថាៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC បានផ្តល់​អនុសាសន៍ ជូន​ដល់​លោក​បណ្ឌិត ថោង​ខុន ឲ្យ​ត្រួតពិនិត្យ​លើ​គណៈកម្មការ​ជំនាញ​ម្តង​មួយៗ​ឡើងវិញ ដើម្បី​ឲ្យ​កាន់តែ​ជាក់ច្បាស់​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ក្នុងនោះ​របៀបវារៈ​សំខាន់ៗ មានដូចជា ការត្រួតពិនិត្យ​លើ​ផែនការ​ដឹកជញ្ជូន និង​ការ​ស្នាក់នៅ​-​ហូបចុក ក៏បាន​ពិភាក្សា យ៉ាង​ល្អិតល្អន់ ដូចគ្នា​ផងដែរ​។​

​ភាព​តឹងតែង​ពីមុន លើ​ផ្នែក​ដឹកជញ្ជូន ស្នាក់នៅ​-​ហូបចុក​នេះ ដែល​ភូមិ​កីឡា ក្នុង​ផែនការ A មិនអាច​ទទួលបាន​ទាន់ពេលវេលា​អី​នោះ គឺ​ពេលនេះ មាន​ពន្លឺ មាន​ក្តីសង្ឃឹម ដោយ​យក​ផែ​ការ A នេះ មក​អនុវត្ត​ហើយ​។ ដូច្នេះ ពេលនេះ លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថាៈ យើង​បាន​ធូរទ្រូង​ហើយ ដែល​យើង​មានការ​កំណត់​ច្បាស់លាស់​។​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​កីឡា មាន​ជាង ៥.០០០ គ្រែ ដែល​ត្រូវ​បានរៀបចំ​នៅ​ទីនោះ​រួចហើយ​។ ហេតុនេះ​គឺ​យើង​បាន​រួចខ្លួន​ហើយ សម្រាប់​កិច្ច​ការទទួល​ប្រតិភូ​កីឡា មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​យើង​។

​នេះ​ទាក់ទង​នឹង​ផ្នែក​ដឹកជញ្ជូន ស្នាក់នៅ ហូបចុក សម្រាប់​គោលដៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣ នេះ ត្រូវបាន​លោក​អគ្គលេខាធិការ សង្កត់ធ្ងន់ថាៈ ប្រតិភូ​កីឡា​ស៊ី​ហ្គេម មិនមែន​មក​ម្តង​ទាំងអស់ ក្នុង​ចំនួន ពី ៧.០០០ ទៅ ៨.០០០ នាក់ ក្នុងពេល​តែមួយ​នោះទេ​។ កម្មវិធី​ប្រភេទ​កីឡា​ណា ប្រកួត​បាន គេ​មក​ប្រកួត ហើយ​ពេល​ចប់ គេ​ត្រឡប់​ទៅវិញ ឬ​ពេល​ប្រកួត​ប្រភេទ​កីឡា​ណា ប្រភេទ​កីឡា​នោះ បានមក​ចូលរួម​។

​ដូច្នេះ​ជារួម ក្នុងពេល​តែមួយ ប្រតិភូ​អត្ត​ព​លិ​ក​អាច​ស្ថិតក្នុង​រង្វង់​ចំនួន​ត្រឹម ៥.០០០ នាក់​ប៉ុណ្ណោះ ដែល​ចំនួន​នេះ យើង​អាច​រៀបចំ​ជូន​បាន នៅក្នុង​ភូមិ​កីឡា ហើយក៏​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ដែរ​។

​សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បន្ទាប់ពី​បញ្ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ ក៏​គណៈអចិន្ត្រៃយ៍ បាន​ពិភាក្សា​លម្អិត ប្រមូល​ធាតុ​ចូល​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​បម្រើ​ដល់​ភាពចាំបាច់​របស់​អត្ត​ព​លិ​កមាន​ពិការភាព​។ បើទោះបីជា​អត្ត​ព​លិ​ក​ពិការ ត្រូវ​ស្នាក់នៅ​ភូមិ​កីឡា ក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្តី​ក៏​គណៈកម្មការ​ជំនាញ ត្រូវ​រៀបចំ​ឲ្យ​បានល្អ​ប្រសើរ​ដែរ​។

​សម្រាប់​ការត្រៀម​លើ​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំងពីរ ក្នុងឋានៈ​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នេះ មិនមាន​អ្វី​ជា​បញ្ហា សម្រាប់​ផ្នែក​ដឹកជញ្ជូន ស្នាក់នៅ​-​ហូបចុក នេះ​ទៀត​ទេ​។ ក្នុងនោះ ដូចជា​ការរៀបចំ​សម្អាត​បន្ទប់​ស្នាក់នៅ និង​ការផ្គត់ផ្គង់​លើ​ម្ហូបអាហារ បានប្រគល់​ជូន​ដល់​ក្រុមហ៊ុន​ឯកជន ដែល​ទទួលបាន​ការដេញ​ថ្លៃ​ជា​អ្នកទទួល​រ៉ាប់រង​។ ដូច្នេះ ការប្រកួត​កីឡា មិន​ត្រឹមតែ​សម្រួច​តែ​ទៅលើ​បច្ចេកទេស​អត្ត​ព​លិ​ក​តែមួយ​មុខ​នោះទេ ដោយ​លក្ខណៈ​ហ្គេម មាន​កិច្ចការ​ជាច្រើន ដែល​ត្រូវ​គិតគូរ​ក្នុងពេល​តែមួយ​ដូចជា​ការដឹកជញ្ជូន ស្នាក់នៅ ហូបចុក​នេះ​ជាដើម​។​

​ម្យ៉ាងទៀត ជាការ​បើកឱកាស​ដល់​ក្រុមហ៊ុន​ឯកជន បាន​ចូលរួម​ធ្វើ​កិច្ច​ការសំខាន់ៗ​ទាំងអស់នេះ រួមគ្នា ដោយ​ផ្នែក​ណាខ្លះ ដែល​ត្រូវប្រគល់​ដល់​ក្រុមហ៊ុន និង​ផ្នែក​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ត្រូវ​គណៈកម្មការ​ជំនាញ ត្រូវ​គ្រប់គ្រង ដឹកនាំ ដោយ​ខ្លួនឯង​៕/V​

Post navigation