Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀង​១​មេ​ធំ​ ​ផ្លូវក្នុងក្រុង​ប៉ោយ​ប៉ែ​ត​​ពោរ​ពេញ​​​​ដោយ​​ទឹក​​​ជន់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​មួយ​មេ​ធំមានរយៈ​ជាង​មួយ​ម៉ោង​ បណ្តាល​ឱ្យ​ទឹកលិច​ផ្លូវ​មួយ​ចំនួន​ខណៈប្រជាពលរដ្ឋ​​​ជួ​ប​ការ​លំបាក​ និង​ប៉ះ​ពាល់​សម្ភារ​ក្នុង​ផ្ទះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២​ ស្ថិត​ក្នុងសង្កាត់ប៉ោយប៉ែត ​​ក្រុង​​ប៉ោយ​ប៉ែ​ត ​។

Picture

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ទឹកភ្លៀង​បណ្តាលឱ្យ​លិច​ផ្លូវ​មួយ​ចំនួន​​នៅ​ទី​ប្រជុំជន​ក្នុងក្រុង​ប៉ោយ
​ប៉ែ​ត ។ ​​ទឹកភ្លៀង​បាន​ជន់លិច​រាល់​ឆ្នាំ​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងម្តងៗ ​ធ្វើឱ្យ​​​​ជួប​ការ​លំបាក​ពេលឆ្លង​កាត់​​​ទៅ​មក និងសុំឱ្យអាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​និង​មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​សិក្សា​ ដើម្បី​រំដោះ​ទឹក​អោយ​បាន​ឆាប់ ​កុំអោយ​​ជួបការលំបាកបែបនេះទៀត ។

Picture

មន្ត្រីរ​ដ្ឋា​បាល​សាលាក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ដែរ​ថា​ ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​​ផ្លូវ​និង​​ផ្ទះប្រជា​ពល​រដ្ឋត្រូវជន់លិចទឹកពិតប្រាកដមែន ។ ប៉ុន្តែ​​ទឹកភ្លៀង​​​លិច​មាន​រយៈពេល​លឿន​ទេ ​ហើយ​ក៏​​ស្រក​​​ទៅ​វិញអស់ហើយ ។

Picture

មន្ត្រី​រដ្ឋបាល​សាលាក្រុង​បាន​បញ្ជាក់​ថា ​រយៈពេល​កន្លង​មក​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក គាត ហ៊ុ​ល បាន​ខិតខំ​យកចិត្តទុកដាក់​រៀប​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ដើម្បី​បញ្ចៀសការ​លិចលង់​ដោយ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង តែ​បណ្តាលឱ្យ​ទឹក​ហូរ​មិន​ទាន់​ គឺ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​មិន​បាន​ចូលរួម​សំអាត​បរិស្ថាន ​ដោយអ្នកខ្លះ​​ចោល​សំរាម​នៅ​ពេល​មាន​ភ្លៀង​ធា្ល​ក់​ សំរាម​ហូរ​ចូល​ស្ទះមាន​លូ​រំដោះ​ទឹក​ទើប​បណ្តាល​ទឹក​ភ្លៀង​លិច​ផ្លូវ ដូច្នេះ សូមបងប្អូន​​ចូល​ថែរក្សា​អនាម័យឱ្យ​បាន​​ទាំងអស់​​គ្នា ។

PicturePicturePicturePicturePicture